UI_LongBanner

Update: ស្គាល់អត្តសញ្ញាណ មន្ត្រីបរិស្ថានដែលលោតសម្លាប់ខ្លួនពីលើអគារ កម្ពស់៤ជាន់នោះហើយ…

646

ភ្នំពេញ៖ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានបញ្ជាក់នៅរសៀលថ្ងៃទី១០ ខែមិថុនា នេះថា មន្ត្រីបរិស្ថានដែលលោតសម្លាប់ខ្លួនពីលើអគារ កម្ពស់៤ជាន់នោះមានឈ្មោះ អោម សេងហួរ អាយុប្រមាណជាង៣០ឆ្នាំ ជាមន្ត្រីបម្រើការងារក្នុងនាយកដ្ឋានវាយតម្លៃ ហេតុប៉ះពាល់បរិស្ថាន នៃក្រសួងបរិស្ថាន

មន្ត្រីនាំពាក្យក្រសួងបរិស្ថានបានថ្លែងថា ក្រោយពីទទួលបានដំណឹងពីការធ្វើអត្តឃាតនេះ ក្រុមមន្ត្រីនគរបាលជំនាញ ដោយសហការជាមួយមន្ត្រីក្រសួងបរិស្ថាន បានធ្វើកោសល្យវិច័យលើសាកសព និងបញ្ជាក់ថាលោក អោម សេងហួរ ពិតជាបានធ្វើ អត្តឃាតដោយលោត ពីលើអគារទីស្តីការក្រសួងបរិស្ថានមែន ដោយបញ្ហាបុគ្គល ព្រោះបើតាមប្រភពស្និទ្ធិលោក អោម សេងហួរ មានជំងឺប្រចាំកាយ។

CMA_LongBanner

ឯកឧត្ដម នេត្រ ភក្ត្រា បានថ្លែងថាលោក អោម សេងហួរ ជាមន្ត្រីមានសមត្ថភាព និងមានចរិតស្លូតបូត។ នេះគឺជាការបាត់បង់ ធនធានមនុស្សមួយរូប។ ចំពោះដំណឹងដ៏តក់ស្លុតនេះ លោក នេត្រ ភក្ត្រា បានថ្លែងថា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួង បរិស្ថានទាំងអស់សូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំនេះ ជាមួយក្រុមគ្រួសារសព និងសូមបួងសួងវិញ្ញាណក្ខន្ធលោក អោម សេងហួរ បានទៅកាន់សុគតិភព៕

អត្ថបទដែលជាប់ទាក់ទង
Open

Close