UI_LongBanner

Instagram បន្ថែម​មុខងារ​បង្ហាញ​ប៉ារ៉ូល​បទ​ចម្រៀង​លើ Stories ក្នុង​កំណែ​អាប់ដេត​ចុង​ក្រោយ!

41

នាពេលថ្មីៗនេះ Instagram បានប្រាកាសចេញថា ក្រុមការងាររបស់ខ្លួន នឹងចាប់ផ្ដើមបញ្ចេញនូវ មុខងារថ្មីពិសេសមួយ ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ បន្ថែមប៉ារ៉ូល បទចម្រៀងលើ Stories របស់ពួកគេផងដែរ។ ចំណែកឯមុខងារថ្មីនេះ នឹងអនុញ្ញាតឲ្យលោកអ្នក សម្រេចចិត្តដាក់បង្ហាញ ប៉ារ៉ូលបទចម្រៀងលើ Instagram Stories និងអាចធ្វើការកែប្រែ រចនាបថពុម្ពអក្សរ, រូបគំនូរជីវចល និងលក្ខណៈពិសេសផ្សេងៗទៀត។

Instagram បាននិយាយប្រាប់ថា មុខងារថ្មីមួយនេះ នឹងត្រូវបានបន្ថែមឲ្យ នៅតាមប្រទេសផ្សេងៗ ដែលសព្វថ្ងែនេះ អាចធ្វើការបើក ប្រើប្រាស់មុខងារ Music (ប្រកាសចេញកាលពីឆ្នាំមុន) ស្រាប់ផងដែរ ដោយឡែកសម្រាប់ស្រុកយើង នឹងអាចប្រើប្រាស់ មុខងារថ្មីនេះបាន ថែមទៀតផង។ ប្រសិនបើយោងទៅតាម Instagram អ្នកប្រើប្រាស់នឹងអាច ស្វែងរកមុខងារនេះឃើញ តាមរយៈមុខងារ Library Music ហើយផ្នែកបង្ហាញប៉ារ៉ូលបទចម្រៀង នឹងត្រូវបានបន្ថែមឲ្យ ដោយស្វ័យប្រវត្តិ បន្ទាប់ពីអ្នកធ្វើការ ជ្រើសរើសយកបទ ណាមួយ។ ទោះបីជាយ៉ាងណា មិនប្រាកដ នោះឡើយថា បទចម្រៀងទាំងអស់ សុទ្ធតែមានប៉ារ៉ូលនោះទេ ហេតុដូច្នេះហើយ ក្រុមការងារ Instagram នឹងព្យាយាមដាក់បញ្ចូល ឲ្យបានច្រើនតទៅទៀត។

CMA_LongBanner

សរុបមក Instagram ហាក់បីដូចជា បានចំណាយពេល យ៉ាងច្រើនទៅលើ ការកែសំរួល និងការអាប់ដេត Stories របស់ខ្លួន ដោយកាលពីឆ្នាំមុន បានសហការគ្នាជាមួយនឹង SoundCloud, Sportify ហើយនិង Shazam ដើម្បីឲ្យក្លាយជា ប្រភពផ្ទុកបទចម្រៀង និងកាលពីដើមឆ្នាំ 2019 នាពេលថ្មីនេះ បន្ថែមមុខងារចែករំលែក អ្វីដែលអ្នកកំពុងមើល នៅលើកម្មវិធី Netflix ទៅក្នុងអត្ថបទ Stories របស់អ្នកផងដែរ។

 

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close