UI_LongBanner

Updates៖ ដឹងពីមូលហេតុហើយ! មន្ត្រីបរិស្ថានម្នាក់បានលោតពីអាគារក្រសួងបរស្ថានជាន់ទី៥ ដោយសារមានជំងឺប្រចាំកាយ ព្យាបាលមិនជា

1,445

ភ្នំពេញ៖ មន្ត្រីបរិស្ថានម្នាក់បានសម្រេចចិត្តបញ្ចប់ជីវិតដោយលោតពីលេីអាគារក្រសួងបិស្ថាន សម្លាប់ខ្លួន ព្រោះមានជំងឺប្រចាំកាយ ព្យាបាលមិនជា សព ដែលលោតពីលេីអាគារ ត្រូវបានសន្តិសុខ យាមក្រសួងព្យាយាមលាក់បាំងមិនអោយអ្នកសារព័ត៌មានចូលផ្ដិតយករូបភាពឡេីយ សពដែលស្លាប់នោះ ជាមន្ត្រីបម្រើការងារក្នុងនាយកដ្ឋានវាយតម្លៃ ហេតុប៉ះពាល់បរិស្ថាន នៃក្រសួងបរិស្ថាន ។

ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អេីលកាលវេលាម៉ោង១០និង១០នាទីថ្ងៃទក១០ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតក្នុងបរិវេនក្រសួងបរិស្ថានផ្នែកខាងក្រោយ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមប្រភពពីកន្លែងកេីតហេតុបានបង្ហេីបប្រាប់អ្នកយកសារព័ត៌មានថា សាកសពមន្ត្រីបរិស្ថាននោះមានឈ្មោះ អោម សេងហួរ អាយុ ៣១ ឆ្នាំ ជាមន្ត្រីបម្រើការងារក្នុងនាយកដ្ឋានវាយតម្លៃ ហេតុប៉ះពាល់បរិស្ថាន នៃក្រសួងបរិស្ថាន ។

ប្រភពដដែលបានបន្តថា លោក អោម សេងហួរ ជាមនុស្សស្លូតបូត ច្បាស់លាស់ក្នុងការងារ កាលពីថ្ងៃទី៩ ខែមិថុនាឆ្នាំ២០១៩ម្សិលមិញនេះ លោកអោម សេងហួរទេីបនិងត្រឡប់មកពីប្រទេសវៀតណាម វិញទេ ដោយទៅព្យាបាលជំងឺរលាកខួរក្បាល មកដល់ថ្ងៃទី១០ ខែឆ្នាំដដែលលកបានមកធ្វេីការជាធម្មតា លុះមកដល់១០និង១០នាទី ស្រាប់តែផ្អេីលថាលោកអោម សេងហួរ បានលោតពីលេីអាគារជាន់ទី៥ស្លាប់បាត់បង់ជីវិតទៅហេីយ បង្កការភ្ញាក់ផ្អេីលយ៉ាងខ្លាំង ក្នុងក្រសួងបរិស្ថានតែម្ដង។

CMA_LongBanner

ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ កន្លែងកេីតហេតុ រួចបានទំនាក់ទំនងទៅជំនាញខាងកោសល់វិច្ឆ័យដេីម្បីពិនិត្យសាកសព ក្រោយពិនិត្យរួច សពលោក អោម សេងហួរ ពិតជាស្លាប់ដោយធ្វេីអត្តឃាតលោតពីលេីអាគារសម្លាប់ខ្លួនពិតប្រាកដមែន។

សពខាងលេីត្រូវបានសមត្ថកិច្ច ទាក់ទងសាច់ញាត្តិបងប្អូនមកទទួលយកសពលោក អោម សេងហួរ ទៅធ្វេីបុណ្យតាមប្រពៃណី នៅខេត្តតាកែវ ដែលជាស្រុកកំណេីត៕ដោយ៖ សារឿន

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close