UI_LongBanner

ជនសង្ស័យ២នាក់ ជិះម៉ូតូដើរលួចកាច់កម៉ូតូត្រូវអស់លក្ខណ៍ខណ្ឌដង្កោចាប់វ៉ៃខ្នោះភ្លាមៗ

115

ភ្នំពេញ៖ជនសង្ស័យ២នាក់ធ្វើសកម្មភាពលួចកាច់.កម៉ូតូក្នុងបុរីពិភពថ្មីមិនបានសម្រេចត្រូវសមត្ថកិច្ចខណ្ឌដង្កោឃាត់ខ្លួនភ្លាមៗហេតុការណ៍ឃាត់ខ្លួនជនសង្ស័យ២នាក់ខាងលើនេះកាលពីវេលាម៉ោងនិង១០នាទីរសៀលថ្ងៃទី១០ខែមិថុនាឆ្នាំ២០១៩តាមបណ្ដោយ២១៧ភូមិជើងឯកសង្កាត់ដង្កោខណ្ឌដង្កោរាជធានីភ្នំពេញ

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទី១ឈ្មោះសុខហ៊ួតអាយុ២៧ឆ្នាំមុខរបរ  មិនពិតប្រាកដនិងទី២ឈ្មោះសុីឌីអាយុ៣០ឆ្នាំមុខរបរមិនពិត  ប្រាកដមានទីលំនៅភូមិពោធិធីឃុំកញ្រាចស្រុកកញ្រាចខេត្តព្រៃវែង  ចំណែកជនរងគ្រោះមានឈ្មោះដឹបពៅភេទប្រុសអាយុ២៦ឆ្នាំមុខរបរ  កម្មករសំណង់ស្នាក់នៅបន្ទប់ជួលម្ដុំផ្សារកំបូលសង្កាត់កំបូលខណ្ឌពោធិ៍សែនជ័យ

CMA_LongBanner

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានដឹងថាមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូមកពីបន្ទប់ជួលរួចបានទុកម៉ូតូនៅមុខផ្ទះកន្លែងធ្វើការក្នុងបុរីពិភពថ្មីភូមិម័លសង្កាត់ដង្កោខណ្ឌដង្កោ  ហើយដើរចូលទៅកន្លែងធ្វើការបាត់  លុះដល់វេលាម៉ោងកើតហេតុក៏មានជនសង្ស័យ២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមពណ៌ខ្មៅបិតពាក់ស្លាកលេខភ្នំពេញ1HA-2803 (លេខពិត1HA-2303) មកដើរលួចកាច់កម៉ូតូរបស់ជនរងគ្រោះម៉ាកហុងដាឌ្រីមពណ៌ខ្មៅដែលពាក់ស្លាកលេខភ្នំពេញ1CO-7 504  ប៉ុន្តែមិនបានសម្រេចផងក៏ត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្រែកឆោឡោធ្វើឲ្យជនសង្ស័យទាំង២នាក់ភ័យស្លន់ស្លោរជិះម៉ូតូរត់គេចខ្លួនប៉ុន្ដែដោយចៃដន្យកម្លាំងសមត្ថកិច្ចខណ្ឌដង្កោកំពុងធ្វើការល្បាតក្បែរកន្លែងកើតហេតុក៏ចុះទៅជួយដេញចាប់ជនសង្ស័យទាំង២នាក់បានភ្លាមៗរួមជាមួយម៉ូតូរបស់ជនសង្ស័យនឹងសម្ភារៈសម្រាប់កាច់កម៉ូតូមួយចំនួនផងដែរ

បច្ចប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចខណ្ឌដង្កោកំពុងធ្វើការសួរនាំនិងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការបន្ដតាមនីតិវិធីច្បាប់ចំណែកជនរងគ្រោះត្រូវបានសមត្ថកិច្ចដឹកយកទៅដាក់ពាក្យបណ្ដឹងរួចធ្វើកំណត់ហេតុប្រគល់ម៉ូតូទៅឲ្យជនរងគ្រោះវិញ

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close