UI_LongBanner

តាអើយតា! បុរសវ័យចំណាសម្នាក់បានចាប់រំលោភក្មេងស្រីអាយុ០៧ឆ្នាំម្នាក់បានសម្រេចជាច្រើនលើក ត្រូវបានចាប់ខ្លួន?

213
ក្រចេះ៖ នគរបាលស្រុកស្នួល នៅថ្ងៃទី១០ ខែមិថុនាឆ្នាំ២០១៩ បានធ្វើការចាប់ខ្លួនបុរសចំណាស់វ័យ៦៨ឆ្នាំម្នាក់ ឈ្មោះញឹប ជឿន រស់នៅភូមិវត្ត ឃុំស្វាជ្រះ ស្រុកស្នួល ខេត្តក្រចេះ ពីបទរំលោភសេពសន្ថវៈ ដែលជននេះបានធ្វើសកម្មភាពចាប់រំលោភទៅលើក្មេងស្រីអាយុ៧ឆ្នាំម្នាក់ ដែលរស់នៅផ្ទះក្បែរខាងគ្នារហូតបានសម្រេចជាច្រើនដង។
ពេលដែលឪពុងម្តាយ មិននៅផ្ទះ ត្រូវបានបុរស់វ័យចំណាស់ល្មោភកាមចូលទៅលង់លោម ចាប់បង្ខំរំលោភបានសម្រេច។ ក្រោយមកឪពុកម្តាយក្មេងស្រីរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលឃុំស្វាយជ្រះ។
CMA_LongBanner
លោកនាយប៉ុស្តិ៍នរដ្ឋបាលស្វាយជ្រៈ លោកអនុសេនីយ៍ឯក ជា ជាន បានថ្លែងប្រាប់អ្នកសាព័ត៌មានយើងឲ្យដឹងថា៖
ក្រោយពីបានទទួលនៅពាក្យបណ្តឹងរបស់ជនរងគ្រោះភ្លាម កម្លាំងនគរបាលយើងក៏បានចុះទៅធ្វើការស្រាវជ្រាវស៊ីបអង្កេតអស់រយះបានមួយថ្ងៃ ទើបឈានដល់ការចាប់ឃាត់ខ្លួន ក្រោយពីមានការសង្ស័យអំពីសកម្មភាពជននេះទៅលើក្មេងស្រីជាជនរងគ្រោះមានឈ្មោះណារុង ជាកូនទី០២ក្នុងចំណោមបងប្អូន០៣នាក់ ស្រី០២នាក់ ក្មេងស្រីរងគ្រោះនៅពេលនេះ ត្រូវបានឪពុកម្តាយនាំយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តក្រចេះ។

ខណៈនេះជនសង្សយ័ត្រូវបានកម្លាំងនគរបាលជំនាញកំពុងតែកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការខេត្តក្រចេះដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close