UI_LongBanner

លោក ដូណាល់ ត្រាំ «ខ្ញុំបានផ្តោតអាទិភាពចម្បងបំផុតទៅលើបច្ចេកវិទ្យា 5G ខ្ញុំចង់ឱ្យចិនធ្វើបានល្អ ប៉ុន្តែខ្ញុំមិនចង់ឱ្យពួកគេធ្វើល្អដូចយើងឡើយ»

141

អាមេរិក៖ នៅព្រឹកថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០១៩ នេះបើតាមសារព័ត៌មានអាមេរិក CNBC និង RT រុស្ស៊ី បានឱ្យដឹងថា គឺនៅថ្ងៃចន្ទសប្តាហ៍នេះប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលកន្លងមកបានសម្រេចកត់ឈ្មោះក្រុមហ៊ុន Huawei ចូលទៅក្នុងបញ្ជីខ្មៅនៃការធ្វើពាណិជ្ជកម្មព្រោះតែហេតុផលថា ការរួមសហការជាមួយក្រុមហ៊ុន Huawei វានឹងបង្កការគំរាមកំហែងធ្ងន់ធ្ងរ ដល់សន្តិសុខជាតិអាមេរិកនោះ ស្រាប់តែបានលើកឡើងដូច្នេះថា៖«ខ្ញុំបានផ្តោតអាទិភាពចម្បងបំផុតទៅលើបច្ចេកវិទ្យា 5G។ ខ្ញុំចង់ឱ្យចិនធ្វើបានល្អ ប៉ុន្តែខ្ញុំមិនចង់ឱ្យពួកគេធ្វើល្អដូចយើងឡើយ»។

សូមជម្រាបថា ការដាក់កំហិតកាន់តែខ្លាំងលើក្រុមហ៊ុន Huawei បានកើតមានឡើង ស្របពេលដែល Huawei កំពុងតែនាំមុខគេនៅលើពិភពលោកខាងបច្ចេកវិទ្យា 5G ខណៈអាមេរិកនៅមិនអាចអភិវឌ្ឍន៍បច្ចេកវិទ្យាជំនាន់ថ្មីនេះ ឱ្យទាន់សភាពការណ៍នៅឡើយទេ។ ដោយឡែកក្រុមហ៊ុននានានៅអាមេរិក ដែលធ្លាប់ធ្វើពាណិជ្ជកម្មជាមួយ Huawei បាននិងកំពុងសម្តែងការតវ៉ា និងអះអាងអំពីភាពលំបាក ដែលកើតឡើងពីទណ្ឌកម្មរបស់អាមេរិក ភ្លាមៗទៅលើ Huawei កំពុងធ្វើឱ្យពួកគេពិបាកក្នុងបត់ចង្កូតតាម ឬក៏បង្កការរាំងស្ទះជាច្រើន។

CMA_LongBanner

កាលពីខែឧសភាកន្លងទៅ រដ្ឋាភិបាលអាមេរិកបានសម្រេចដាក់បម្រាមពាណិជ្ជកម្មលើ Huawei ដែលហាមក្រុមហ៊ុនអាមេរិកមានទំនាក់ទំនងរកស៊ីជាមួយ Huawei ដោយពុំមានការអនុញ្ញាត។ ភ្លាមៗនោះទីក្រុងវ៉ាស៊ីនតោនបានសម្រេចទុកពេល ៩០ថ្ងៃដើម្បីអនុវត្តន៍បម្រាមនេះ ប៉ុន្តែឥឡូវការិយាល័យកញ្ចប់ថវិកានៅសេតវិមាន កំពុងព្យាយាមស្នើឲ្យមានការពន្យារពេល​រហូតដល់យ៉ាងហោចណាស់ ០២ឆ្នាំ ដើម្បីឱ្យក្រុមហ៊ុនអាមេរិកត្រៀមលក្ខណៈរួចរាល់ ព្រោះវាគឺជារឿងភ្លាមៗពេក៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close