UI_LongBanner

ករណីករណីឃាតកម្មមិត្តភក្តិសម្លាប់មិត្តភក្តិ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញបំបែកសំណុំរឿង

1,987

ភ្នំពេញ៖ ស្ដ្រីម្នាក់ឈ្មោះ គឹម យ៉ាទាង អាយុ៤០ឆ្នាំ ដែលត្រូវបានកូនស្រីអាយុ១៧ឆ្នាំ ប្រកាសស្វែងរកម្តាយរបស់ខ្លួននោះ ឥឡូវនេះបានដឹងច្បាស់ហើយគឺជាករណី ឃាតកម្មមិត្តភក្តិ ។

ករណីនេះត្រូវបានមន្រ្តីជាន់ខ្ពស់អាវុធហត្ថរាជធានីភ្នំពេញ បញ្ជាក់ថា ជនដៃដល់បានសម្លាប់ និងកាប់សាកសពជាកង់ៗ បោះចោលចូលទឹកទន្លេ។

ស្ដ្រីជាម្តាយឈ្មោះ គឹម យ៉ាទាង អាយុ៤០ឆ្នាំ បានបាត់ចេញពីផ្ទះកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ៤០ ផ្លូវលេខ១៥៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

កូនស្រីរបស់ស្ត្រីដែលបាត់ខ្លួនបានរៀបរាប់តាមរយៈបណ្តាញ Facebook កាលពីសប្តាហ៍មុនថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ ម្តាយរបស់គាត់បានទៅផ្ទះមិត្តភក្តិ (ម្តុំផ្សារកណ្តាល) ជាផ្ទះដែលជំពាក់លុយគាត់ និងមានការរាប់អានគ្នាផង ក៏បាននាំកូនតូចរបស់ម្ចាស់ផ្ទះនោះ អាយុប្រហែល៧ឆ្នាំ ទៅដេកផ្ទះរបស់គាត់នៅទួលសង្កែ១យប់។

CMA_LongBanner

រហូតដល់វេលាម៉ោង៩ព្រឹក ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ ម្តាយរបស់នាងយកម៉ូតូធូដេ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ១៩០៥ (មិនចាំពីមុខអក្សរ) ដឹកកូនតូចត្រឡប់ទៅផ្ទះរបស់គាត់វិញ ហើយក៏បាត់រហូតតែម្តង ដោយអំឡុងពេលបាត់ខ្លួនទៅនោះ ម្តាយនាងមានលុយមួយចំនួន និងគ្រឿងអលង្ការជាប់ខ្លួនផងដែរ។

តាមសម្តីកូនតូចនោះបានប្រាប់ថា ពេលដែលដាក់រូបគេចុះហើយ អ៊ំស្រី (ស្ត្រីដែលបាត់ខ្លួន) ក៏ជិះម៉ូតូចេញទៅទិសខាងត្បូងបាត់ទៅ។

ជនសង្ស័យត្រូវបានកម្លាំងកងរាជអាវុធហត្ថ បាននាំខ្លួនទៅធ្វើត្រាប់តាម នៅកន្លែងកើតហេតុ ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close