UI_LongBanner

សម្ដេចតេជោ ហ៊ុន សែន នឹ​ងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកកិច្ចកំពូលសារព័ត៌មានអាស៊ី​លើកទី១៦​(AM​S​) នៅខេត្តសៀមរាប ស្អែកនេះ

39

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹ​ងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកកិច្ចកំពូលសារព័ត៌មានអាស៊ី​លើកទី១៦​(AM​S​) ដែលនឹងប្រព្រឹត្តទៅនៅសណ្ឋាគារសុខា ខេត្តសៀមរាប នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩។

សន្និសីទកំពូលសារព័ត៌មានអាស៊ីលើកទី១៦ ឆ្នាំ២០១៩ ដែលបាន និងកំពុងធ្វើ​នៅលើ​ទឹកដីអង្គរដ៏​ប​វរនេះ គឺផ្តោតលើ​ប្រធានបទ«ប្រព័ន្ធផ្សព្វផ្សាយឌីជីថល-អភិវឌ្ឍន៍ទីផ្សារ» ដោយ​​មាន​គណៈ​​ប្រ​តិភូ​​ជាថ្នាក់ដឹកនាំ និងតំណាងស្ថាប័នរដ្ឋាភិបាល ព្រមទាំងអ្នកសារព័ត៌មានជាតិ និងអន្ត​រជា​តិ​ចូល​រួមប្រមាណ៥០០នាក់ មកពីបណ្ដា​ប្រទេសជាង៤០ នៅក្នុងតំបន់ និងពិភព​លោក។

CMA_LongBanner

ឯក​ឧ​ត្ត​​ម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា វាគឺជាកិត្តិ យស និង​សេច​ក្តីរី​ក​រាយ​​ដ៏​អស្ចារ្យមួយសម្រាប់ព្រះរាជាណាចក្រកម្ពុជា ពិសេសក្រសួងព័ត៌​មានដែលទទួលធ្វើ​ជា​ម្ចា​​ស់ផ្ទះនៃកិច្ចប្រជុំកំពូលសារព័ត៌មានអាស៊ីលើកទី១៦(AMS) នៅខេត្ត សៀមរាប​ ពីថ្ងៃទី១២-១៣ ខែ​មិថុ​នា ឆ្នាំ២០១៩ និងសិក្ខាសាលាមុនកិច្ចប្រជុំកំពូលនេះ នៅ​ថ្ងៃទី១០​និងទី១១ ខែមិថុនា ក្នុង​ភា​ព​ជាដៃគូជាមួយវិទ្យាស្ថានអាស៊ីប៉ាស៊ីហ្វិក សម្រាប់ការផ្សព្វ ផ្សាយ (AIBD) ដែលជាស្ថាប័ន​គួរ​ឱ្យទុក​ចិត្ត និងមានបទពិសោធន៍ខ្ពស់។

សូមបញ្ជាក់ថា ​​សន្និ​​សីទ​​សារព័ត៌មានអាស៊ី គឺជាព្រឹត្តិការណ៍នៃការផ្សព្វផ្សាយអន្តរ​ជាតិ​ដែល​ឈាន​មុ​ខ​គេដែល​ផ្តល់ឱ​​កាស​​ដល់អ្នកផ្សាយអ្នកអនុវត្តន៍ប្រព័ន្ធផ្សព្វផ្សាយអ្នក​​ដឹកនាំ​ឧស្សាហកម្ម អ្នក​​សិ​ក្សា​ស្រាវ​ជ្រាវ អ្នកជំនាញ និងអ្នកបង្កើតគោលនយោបា​យប្រព័ន្ធផ្សព្វ ផ្សាយនៅទូទាំងពិភ​ព​លោ​​ក បានជួប និងពិភាក្សាអំពីរបៀប​អភិវឌ្ឍន៍​គុណភាពប្រព័ន្ធផ្សព្វ ផ្សាយក្នុងអំឡុងពេល​​នៃ​កា​រប្រកួតប្រជែង​​ដ៏ខ្លាំងក្លាបដិវត្តន៍​បច្ចេកវិទ្យាជំនាន់ទី៤ ដូចជា ផល​ប៉ះ​ពាល់នៃវិស័យ​សារ​ព័​ត៌​មា​ន ​ក្រោមឥទ្ធិពលបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ការប្រយុទ្ធ​ប្រឆាំងព័ត៌មានក្លែងក្លាយ ការ​ប​ង្កើតកម្មវិធីដ៏មានប្រសិទ្ធភាពក្នុងយុគសម័យឌីជីថល និន្នាការ​នៃបច្ចេកវិទ្យា4K ជាដើម។ ជាងនេះទៀត ប្រធានបទនៃកិច្ចប្រជុំកំពូលនេះ​​គឺមាន​ភាពល្អ​ប្រសើរ​ដែលអាចផ្តល់ឱ្យវឌ្ឍន​ភា​ព​​ថ្មី នៃការអនុម័ត​បច្ចេកវិទ្យាក្នុងឧស្សា​ហកម្មប្រព័ន្ធ​ផ្សព្វ ផ្សាយ​នៅ​អាស៊ីប៉ាស៊ីហ្វិក៕

អត្ថបទដែលជាប់ទាក់ទង
Open

Close