UI_LongBanner

មហាសេដ្ឋីថៃ មួយរូបសូកប៉ាន់មន្ត្រីរដ្ឋាភិបាលកាលពីឆ្នាំ២០១៨ ត្រូវបានតុលាការថៃផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ០១ឆ្នាំ

92

ថៃ៖ នារសៀលថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០១៩នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ បានឱ្យដឹងថា មហាសេដ្ឋីផ្នែកសំណង់មួយរូបរបស់ប្រទេសថៃ គឺលោក ព្រេមឆៃ ការណាស៊ូតា (Premchai Karnasuta) ត្រូវបានតុលាការថៃផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ០១ឆ្នាំ ពីបទសូកប៉ាន់មន្ត្រីរដ្ឋាភិបាលថៃកាលពីឆ្នាំ២០១៨ ពាក់ព័ន្ធនឹងករណីបរបាញ់សត្វ​នៅក្នុងឧទ្យានជាតិអភិរក្សសត្វព្រៃ។

តុលាការព្រហ្មទណ្ឌនៃប្រទេសថៃ បានកាត់ទោសលោក ព្រេមឆៃ ប្រធានក្រុមហ៊ុន​អភិវឌ្ឍថៃ-អ៊ីតាលី (Italian Thai Development Co) ពីបទផ្តល់ប្រាក់សំណូក ​(មិនបញ្ជាក់ចំនួន) ទៅដល់មន្ត្រីរដ្ឋដែលបម្រើការងារ នៅក្នុង​នាយកដ្ឋានឧទ្យានជាតិអភិរក្សព្រៃឈើ និងជីវៈចំរុះ ធុងឆែណារ៉េសួន (Thung Yai Naresuan) ស្ថិតនៅក្នុងខេត្ត កញ្ចណាបុរី (Kanchanaburi) ភាគខាងលិចប្រទេសថៃ ដើម្បីបិទបាំងករណីចូលប្រមាញ់សត្វក្នុងឧទ្យាននេះ ជាមួយនឹងមនុស្សបីនាក់ផ្សេងទៀត កាលពីខែកុម្ភៈ ឆ្នាំ២០១៨។

CMA_LongBanner

ទោះបីជាបែបនេះក្តី បើតាមមេធាវីរបស់លោក ព្រេមឆៃ ការណាស៊ូតា បានបញ្ជាក់ថា មហាសេដ្ឋីរូបនេះនៅតែអាចដាក់ពាក្យ​ប្តឹងឧទ្ធរណ៍បានផងដែរ៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close