UI_LongBanner

ដ្ឋាភិបាលកូរ៉េខាងជើងបានប្រើប្រាស់ទីតាំងចំនួន ៣១៨ជាកន្លែងកាត់ទោសប្រហារជីវិតមនុស្ស​ជាសាធារណៈ

147

សេអ៊ូល៖ នៅរសៀលថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០១៩ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន BBC បានឱ្យដឹងថា អង្គការក្រៅរដ្ឋាភិបាលមួយក្នុងប្រទេសកូរ៉េខាងត្បូងបានឱ្យដឹងថា រដ្ឋាភិបាលកូរ៉េខាងជើងបានប្រើប្រាស់ទីតាំងចំនួន ៣១៨ ជាកន្លែងកាត់ទោសប្រហារជីវិតមនុស្ស​ជាសាធារណៈតែ។

អង្គការ Transitional Justice Working Group ធ្វើការអះអាងខាងលើ ដោយផ្អែកលើរបាយការណ៍របស់ខ្លួន ចេញផ្សាយនៅថ្ងៃអង្គារនេះ តាមរយៈការសម្ភាសន៍ជាមួយប្រជាជនកូរ៉េខាងជើងចំនួន ៦១០នាក់ ដែលកំពុងរស់នៅជ្រកកោន​នៅក្នុងប្រទេសកូរ៉េខាងត្បូង។ របាយការណ៍ដដែលក៏បានបញ្ជាក់ទៀតដែរថា រាប់ចាប់ពីបទលើ្មសលួចគោក្របី រហូតដល់ការមើលកម្មវិធីផ្សាយនានា​របស់ទូរទស្សន៍កូរ៉េខាងត្បូង សុទ្ធតែអាចប្រឈមមុខនឹង ទោសប្រហារជីវិត។ រឹតតែគួរឲ្យព្រឺព្រួចជាងនេះទៅទៀតនោះ គឺការប្រហារជីវិតត្រូវតែធ្វើឡើងនៅ​ចំពោះមុខមនុស្សយ៉ាងហោចណាស់ ១,០០០នាក់ ឬច្រើនជាងនេះ នៅតាមទីតាំងសាធារណៈដូចជា ក្បែរទឹកទន្លេ វាលស្រែ ទីផ្សារ សាលារៀន ឬទីលានកីឡាជាដើម។

CMA_LongBanner

សូមបញ្ជាក់ថា ចាប់តាំងពីលោក គីម ជុងអ៊ុន ឡើងកាន់អំណាចចាប់តាំងពីឆ្នាំ២០១១ មក សេចក្ដីរាយការណ៍ពីការកាត់ទោសប្រហារជីវិតមនុស្សមានឈ្មោះល្បី ឬមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង កើតមានឡើងជាបន្តបន្ទាប់។ ជាក់ស្ដែងកាលពីឆ្នាំ២០១៣ ពូបង្កើតម្នាក់របស់លោក គីម ជុងអ៊ុន ត្រូវបានសារព័ត៌មានជាច្រើនចុះផ្សាយថា ត្រូវបានគេកាត់ទោសប្រហារជីវិតពីបទក្បត់ជាតិ។

យ៉ាងណាក៏ដោយ របាយការណ៍ទាំងឡាយពាក់ព័ន្ធនឹងស្ថានភាពនានានៅក្នុងប្រទេសកូរ៉េខាងជើង គឺមានការពិបាកណាស់ក្នុងការបញ្ជាក់ថា វាជាការពិត ឬមិនពិត។ ជាឧទាហរណ៍ កាលពីឆ្នាំ២០១៣ សារព័ត៌មានកូរ៉េខាងត្បូងនាំគ្នាចុះផ្សាយព្រោងព្រាតថា តារាចម្រៀងស្រីដ៏ល្បីម្នាក់របស់កូរ៉េខាងជើង ឈ្មោះ យុន សុងវូល (Hyon Song-wol) ត្រូវបានរបបដឹកនាំទីក្រុងព្យុងយ៉ាង កាត់ទោសប្រហារជីវិតដោយបាញ់នឹងកាំភ្លើងស្វ័យប្រវត្តិ។ ប៉ុន្តែតារាចម្រៀងរូបនេះស្រាប់តែបង្ហាញខ្លួនជាសាធារណៈនៅឆ្នាំ២០១៨ ក្នុងនាមជាសមាជិកប្រតិភូម្នាក់ ដែលបំពេញទស្សនកិច្ចនៅទីក្រុងសេអ៊ូល មុននឹងការរៀបចំកីឡាអូឡាំពិករដូវរងារទៅវិញ៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close