UI_LongBanner

បញ្ជូនជនសង្ស័យ ១៧នាក់ ដែលលក់គ្រឿងញៀនក្នុង ក្លឹបកម្សាន្តលុច្សសារី ដល់តុលាការ

69

ភ្នំពេញ៖ កម្លាំងនគរបាល ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ បានបញ្ជូនខ្លួន ក្រុមជនសង្ស័យ ១៧នាក់ ដែលជាប់ពាក់ព័ន្ធ សំណុំរឿង ចែកចាយគ្រឿងញៀន នៅក្នុងក្លឹបកម្សាន្ត លុច្សសារី (Luxurious) ទៅដល់សាលាដំបូងរាជធានីភ្នំពេញហើយ។

ជនសង្ស័យទាំង ១៧នាក់ (ជនជាតិវៀតណាម ៥នាក់) ដែលត្រូវបញ្ជូនទៅតុលាការ នៅព្រឹកនេះរួមមាន៖

  • ទី១ឈ្មោះ QUYEN KIM CHINH ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិវៀតណាម តួនាទីជាអ្នកគ្រប់គ្រងបុគ្គលិក។
  • ទី២ឈ្មោះ ស្រៀង ផល្លី ហៅ តាលី ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ តួនាទីជាអ្នកគ្រប់គ្រងបុគ្គលិក និងនាំភ្ញៀវចូលបន្ទប់។
  • ទី៣ឈ្មោះ NGUYEN HUU LONG ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិវៀតណាម តួនាទីជាអ្នកគ្រប់គ្រងក្លឹបឌីស្កូ។
  • ទី៤ឈ្មោះ NGUYEN PHUOC ANH ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិវៀតណាម តួនាទីជាគណនេយ្យករ។
  • ទី៥ឈ្មោះ LE HUNG KIEN ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិវៀតណាម តួនាទីជាបុគ្គលិកទទួលកំម៉ង់។
  • ទី៦ឈ្មោះ NGUYEN TUAN DUONG ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិវៀតណាម តួនាទីជាបុគ្គលិកទទួលកំម៉ង់។
  • ទី៧ឈ្មោះ ទូត សាម៉េត ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ តួនាទីជាបុគ្គលិកនាំភ្ញៀវចូលបន្ទប់។
  • ទី៨ឈ្មោះ ឡាង សាត ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ តួនាទីជាបុគ្គលិកនាំភ្ញៀវចូលបន្ទប់។
  • ទី៩ឈ្មោះ អុល សុរតនៈ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ តួនាទីជាសន្តិសុខ។
  • ទី១០ឈ្មោះ សុង ហាក់ ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ តួនាទីជាសន្តិសុខ។
  • ទី១១ឈ្មោះ អៀង ញ៉ាវណ្ណ ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ តួនាទីជាសន្តិសុខ។
  • ទី១២ឈ្មោះ ស៊ុ សុភ័ន្ត ភេទប្រុសអាយុ ៣០ឆ្នាំ ជនជាតិខ្មែរ តួនាទីជាសន្តិសុខ។
  • ទី១៣ឈ្មោះ ផេង សំណាង ភេទប្រុសអាយុ ៣០ឆ្នាំ ជនជាតិខ្មែរ តួនាទីជាសន្តិសុខ។
  • ទី១៤ឈ្មោះ ណែត សាយ័ន្ត ភេទប្រុសអាយុ ២៩ឆ្នាំ ជនជាតិខ្មែរ តួនាទីជាសន្តិសុខ។
  • ទី១៥ឈ្មោះ ឈាន សុថា ភេទប្រុសអាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ តួនាទីជាសន្តិសុខ។
  • ទី១៦ឈ្មោះ ទុយ ភ័ស ភេទប្រុសអាយុ ៤១ឆ្នាំ ជនជាតិខ្មែរ តួនាទីជាសន្តិសុខ។
  • និងទី១៧ឈ្មោះ អៀម ណារ៉ាន់ ហៅ ចិន ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ តួនាទីជាសន្តិសុខ។

សូមជម្រាបជូនថា ឯកឧត្តម ឧត្តមសេនីយ៍ ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ កាលវេលាទាបភ្លឺថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ នេះបានដឹកនាំកម្លាំង ចុះបង្ក្រាបទីតាំង ក្លឹបកម្សាន្ត លុច្សសារី (Luxurious) មានទីតាំងនៅផ្ទះ លេខ ៥៣ ផ្លូវ ២១៤ ភូមិ ៥ សង្កាត់ បឹង រាំង ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ។

យោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញ សារធាតុញៀនមួយចំនួន ធំ និងឃាត់ខ្លួនបានមនុស្ស ចំនួន ៤១៧ នាក់ ( ស្រី ១៨១ នាក់ ) យកទៅសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ចំណែកទីតាំង ក្លឹបកម្សាន្ត លុច្សសារី (Luxurious) ត្រូវសមត្ថកិច្ចសម្រេចបិទទ្វាជាបណ្តោះអាសន្ន។

CMA_LongBanner

ក្រោយពីចំណាយពេលអស់ជាច្រើនថ្ងៃ សមត្ថកិច្ចជំនាញ បានរកឃើញមានមនុស្ស ១៧នាក់ ពាក់ព័ន្ធបទល្មើសជួញដូរគ្រឿងញៀននៅក្នុងក្លឹបកម្សាន្ត លុច្សសារី (Luxurious)។ ចំណែកមនុស្ស ចំនួន ៩៣នាក់ (ជនជាតិខ្មែរ ៦២នាក់) ត្រូវសមត្ថកិច្ច រកឃើញថា មានផ្ទុកសារធាតុញៀន។ ដោយឡែកមនុស្សជាង ៣០០នាក់ទៀតដែលមិនមានការពាក់ព័ន្ធ ត្រូវបានសមត្ថកិច្ច ដោះលែងឲ្យត្រលប់ទៅផ្ទះវិញ។

ក្នុងចំណោម មនុស្សដែលផ្ទុកសារធាតុញៀនទាំង ៩៣នាក់ មានជនជាតិខ្មែរ ៦២នាក់ ត្រូវសមត្ថកិច្ចបញ្ជូនទៅមណ្ឌលអប់រំ និងបន្សាបគ្រឿងញៀន ឱកាសខ្ញុំ ខណៈជនបរទេសចំនួន ៣១នាក់ (ជនជាតិវៀតណាម ១៤នាក់, ជនជាតិចិន ១៤នាក់ , ជនជាតិសឹង្ហបុរីម្នាក់ និងជនជាតិម៉ាឡេស៊ី ២នាក់) ទៀតនឹងត្រូវចាប់បញ្ជូនទៅប្រទេសកំណើតវិញ។

គួររម្លឹកថា កាលពីវេលាទាបភ្លឺថ្ងៃ ទី ២៨ ខែឧសភា ឆ្នាំ ២០១៩ កន្លងទៅថ្មីៗនេះ មានហេតុការណ៍បាញ់ប្រហារជនរងគ្រោះបណ្តាលឲ្យបាញ់ភ្លៅជនរងគ្រោះ បានកើតឡើង នៅក្នុងក្លឹបកម្សាន្តលុច្សសារី មានទីតាំងផ្ទះលេខ៥៣ ផ្លូវ២១៤ ភូមិ៥ សង្កាត់បឹងរាំង ខណ្ឌដូនពេញរាជធានីភ្នំពេញ ។

ក្រោយមកជនបង្កឈ្មោះ វីន សុក្របញ្ញា ជាកូនប្រុសលោកជំទាវ កែវ មរកត ត្រូវបានកម្លាំងកងរាជអាវុធហត្ថចាប់បញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង
Open

Close