UI_LongBanner

កម្មករកម្មការនីរោងចក្រ «សា​ន់រ៉ាយស៍» ជាង ១៥៦២នាក់នាំគ្នាតវ៉ា ដើម្បីទាមទារ១១ចំណុចដូចខាងក្រោម…

106

ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀ​ងហ្គ័ហ្គា រឺ័សសស្ថិតនៅភូមិដើមពោធិ៍ឃុំស្រុកស្វាយទាបមានកម្មករកម្មការនីរោងចក្រ​(សា​ន់រ៉ាយស៍)ចំនួន១៥៦២នាក់ ស្រី៤២០នាក់ធ្វើកូដកម្មសូមទាមទារ១១ចំណុច៖

១.សូមអោយមានតំណាងកម្មករដើម្បីសម្របសម្រួលការងាររបស់កម្មករកម្មការនី ។

២.ថ្ងៃអាទិត្យសុំកុំបង្ខំកម្មឲ្យធ្វើការថែមម៉ោងត្រូវធ្វើការតាមស្មគ្រ័ចិត្តនិងថ្ងៃបុណ្យទាន​សុំ​ប្រាក់បន្ថែម១ភា គ៣នៃប្រាក់គោល។

៣.សុំបន្ថយចំនួនផលិត។

៤.សូមគោរពសិទ្ធិកម្មករផង។

៥.សុំច្បាប់កុំតឹងតែងពេក។

៦.សូមឱ្យមានសហជីពនៅក្នុងរោងចក្រ។

៧.សូមឱ្យមានម៉ោងសម្រាកបាយថ្ងៃត្រង់ ។

៨.សូមកុំបញ្ឈប់អ្នកតវ៉ាក្នុងការិយាល័យ។

CMA_LongBanner

៩.សូមគិតលុយវេនយប់ពេលថ្ងៃខុសគ្នា។

១០.សូមឱ្យអ្នកពោះធំនិងអ្នកសម្រាលកូនចេញមុនម៉ោងធ្វើការកុំបញ្ឈប់ពួកគាត់។

១១.សូមអោយមានលុយសុខភាព០៥ដុល្លារក្នុងមួយខែ។

បើតាមតំណាងកម្មករម្នាក់សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា មូលហេតុនាំឲ្យកម្មករកម្មការនីផ្ទុះធ្វើកូដកម្មមិនចូលធ្វើការនេះដោយ សារថៅកែររោងចក្រសាន់រ៉ាយស៌ដែលជាជនជាតិចិនបានរំលោភលើសិទ្ធិកម្មករហើយពេលតំ ណាងកម្មករធ្វើការតវាថៅកែរចិនរូបនោះបានវាយទៅ​​លើកម្មករម្នាក់ដោយចោទថាកម្មកររូបនោះញុះញង់កម្មករកម្មការនីឲ្យតវានិងគម្រាមកំ​ហែងដល់កម្មករដែលតវា ថានិងបញ្ឈប់ការងារ។

ប្រភពពីកម្មករដ៏ដែលបន្តទៀតថា នៅក្នុង​រោ​ងចក្រសាន់រ៉ាយគ្មានតំណាងកម្មករ ទើបពិបាកនិងធ្វើការសម្របសម្រួលនៅពេលមានវិវា​ទ​ឬមានករណីរំលោភលើសិទ្ធិរបស់កម្មករទើបទាមទារសុំឲ្យគណកម្មការដោះស្រាយវិវាទនៃក្រសួងការងារជួយដោះស្រាយនិងសូមទាមទារគោលការណ៍ដែលជាសិទ្ធិរបស់កម្មករកម្មការនីចំនួន​១​១​ចំណុចខាងលើដើម្បីការពារសិទ្ធិកម្មករកម្មការនី ក៏ប៉ុន្តែភាគីថៅកែរចិនមិនយល់ព្រម។

ទាក់ទិនករណីកម្មករកម្មការនីធ្វើកូដកម្មនេះដែរលោក នួន សំបូរ នាយការិយាល័យមន្ទីរការ​ងារ​និងបណ្តុះបណ្តាលវិជ្ជាជីវវៈ ខេត្តស្វាយរៀង បានមានប្រសាន៍តាមទូរសព្ទ័នៅវេលាម៉ោង​២និ​ង៥០នាទីរសៀល ថ្ងៃទី១១នេះថា ការសម្របសម្រួលដោះស្រាយវិវាទរបស់គណកម្មការដោះស្រា​យ​វិវាទមិនទាន់ទទួលលទ្ធផលអ្វីទាំងអស់ដែលកម្មករកម្មការនីទាមទារចំនួន១១ចំណុចនោះ។

គឺរហូតដល់ម៉ោង៣និង០០នាទីរសៀល ថៅកែររោងចក្រសាន់រ៉ាយស៌មិនទាន់ ទទួល​១ចំណុច​ណា​​​​នៅឡើយទេ។

ហើយអ្វីគួរឲ្យសោកស្តាយនោះម្ចាសស់តំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង​ហ្គឺ័ហ្គារឺ័​ស​ស​មិនអនុញ្ញាត្តិឲ្យអ្នកសារព័ត៌មានចូលស្តាប់ឬថតផ្តិតយករូបភាពឡើយ៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close