UI_LongBanner

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅឱកាសអញ្ជើញបើកសន្និសីទកំពូល «សារព័ត៌មានអាស៊ី» លើកទី១៦

58

សៀមរាប៖ នៅព្រឹកថ្ងៃពុធ ១០កើត ខែជេស្ឋ ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីបើកជាផ្លូវការនូវសន្និសីទកំពូល «សារព័ត៌មានអាស៊ី» លើកទី១៦ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខា ក្នុងខេត្តសៀមរាប។

សន្និសីទកំពូលសារព័ត៌មានអាស៊ី គឺជាព្រឹត្តិការណ៍អន្តរជាតិនាំមុខមួយក្នុងវិស័យសោតទស្សន៍ ដែលផ្តល់កាលានុវត្តភាពដល់រដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មាន ប្រតិបត្តិករសោតទស្សន៍ និងបុគ្គលិកបម្រើការងារឲ្យប្រព័ន្ធផ្សព្វផ្សាយ ថ្នាក់ដឹកនាំវិស័យឧស្សាហកម្ម សកលវិទ្យាល័យ អ្នកស្រាវជ្រាវ អ្នកជំនាញ និងអ្នកតាក់តែងគោលនយោបាយ នៅជុំវិញពិភពលោក ដើម្បីជួបជុំ និងពិភាក្សាអំពីការអភិវឌ្ឍគុណភាពនៃប្រព័ន្ធផ្សព្វផ្សាយ និងដើម្បីដោះស្រាយបញ្ហាប្រឈម ក្នុងអំឡុងពេលនៃបដិវត្តន៍បច្ចេកវិទ្យាទំនើប។

CMA_LongBanner

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានសេចក្តីរីករាយដោយបានចូលរួមក្នុងពិធីបើកសន្និសីទកំពូលសារព័ត៌មានឤស៊ីលើកទី១៦ ស្តីពីឌីជីថល ភាវូបនីយកម្មប្រព័ន្ធផ្សព្វផ្សាយដោយ ផ្តោតលើទីផ្សារកំពុងអភិវឌ្ឍ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរចំពោះវិទ្យាស្ថានអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយឤស៊ីប៉ាស៊ីហ្វិក ដែលបានខិតខំជំរុញការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឤស៊ី ឱ្យដើរទាន់ការរីកចម្រើននៃបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ន និងលើកកម្ពស់ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឱ្យកាន់តែមានសក្តានុពល ព្រមទាំងជំរុញ ការអភិវឌ្ឍទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល ឆ្លើយតបទៅនឹងការប្រកួតប្រជែងទីផ្សារលើវិស័យសារព័ត៌មានរវាងសារព័ត៌មាន ប្រពៃណីជាមួយសារព័ត៌មាន ឌីជីថល ក៏ដូចជាការប្រកួតប្រជែងជាមួយបណ្តាញទំនាក់ទំនងសង្គម ដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន។
  • សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងកោតសរសើរចំញេះថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃក្រសួងព័ត៌មាន ដែលបានសហការជាមួយវិទ្យាស្ថានអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយឤស៊ីប៉ាស៊ីហ្វិក ដើម្បីរៀបចំសន្និសីទដ៏មានសារសំខាន់នេះ។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចេកវិទ្យាឌីជីថល បានជំនួសការប្រើប្រាស់បច្ចេកវិទ្យាឤណាឡូក ប្រកបដោយសក្តានុពល ដើម្បីបង្កើនគុណភាព ប្រសិទ្ធភាព ដូចជាសំឡេង រូបភាព ល្បឿន នៃការបញ្ជូនទិន្នន័យ ការរក្សាទុកទិន្នន័យ ការសន្សំសំចៃនៃការប្រើប្រាស់រលកឤកាស វិទ្យុ ការកាត់បន្ថយចំណាយផលិតកម្ម ការបង្កើនផលិតភាព សំបូរបែប។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចេកវិទ្យាឌីជីថលបានរួមបញ្ចូលគ្នារវាងវិស័យ ទូរគមនាគមន៍និងប្រព័ន្ធ ផ្សព្វផ្សាយ ហើយបង្កើតបាននូវសក្តានុពល លើប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ឌីជីថល និង បណ្តាញទំនាក់ទំនងជាសកលតាមប្រព័ន្ធ អនឡាញ និងប្រព័ន្ធផ្សព្វផ្សាយ តាមបណ្តាញទំនាក់ទំនងសង្គម មានហ្វេសប៊ុក (Facebook) យូធូប (YouTube) វីឆាត (WeChat) តេឡេក្រាម (Telegram) ធ្វីតធ័រ (Twitter) ជាដើម ដែលបង្កើនសក្តានុពលប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងការតភ្ជាប់បណ្តាញទំនាក់ទំនងរវាងមនុស្ស និងមនុស្ស សម្រួលដល់ការធ្វើញណិជ្ជកម្ម កាត់បន្ថយរបាំងទីផ្សារ បង្កើតឱកាសឱ្យវិស័យឯកជន និងសហគ្រិនដើម្បីមានលទ្ធភាពច្នៃប្រឌិតនូវធុរកិច្ចថ្មីៗ។
  • សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា បច្ចេកវិទ្យាឌីជីថលបានធ្វើឱ្យការគ្រប់គ្រងប្រទេស ក្លាយទៅជារដ្ឋាភិបាលឌីជីថលក្នុងការបង្កើនសកម្មភាពសេដ្ឋកិច្ច ឌីជីថល ការលើកកម្ពស់គុណភាព ប្រសិទ្ធភាពនៃសេវាសាធារណៈប្រកបដោយគណនេយ្យភាព តម្លាភាព និងការតភ្ជាប់បណ្តាញ ទំនាក់ទំនងផ្ទៃក្នុងនិងសកលលោកទាំងមូល។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទន្ទឹមនឹងផលវិជ្ជមាន បច្ចេកវិទ្យាឌីជីថល នៃប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបានផ្តល់គុណវិបត្តិផ្សេងៗដែលធ្វើឱ្យសកលលោកកំពុងប្រឈម ទៅនឹងព័ត៌មានក្លែងបន្លំ ការញុះញង់បញ្ឆេះ កំហឹង ការជេរប្រមាថដោយការស្អប់ខ្ពើម និងឧក្រិដ្ឋកម្មព័ត៌មានវិទ្យា។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងផលអវិជ្ជមានកើតចេញពីបច្ចេកវិទ្យាឌីជីថលមានដូចជា ការហែកចូលបំផ្លាញឯកសារសាធារណៈ ការជំរិតទារប្រាក់ តាមប្រព័ន្ធអនឡាញ ការរំលោភលើសិទ្ធិបុគ្គលជាដើម បាននិង កំពុងគំរាមដល់សន្តិសុខតំបន់ និងសកលលោកទាំងមូល។
  • សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភាគីញក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាបង្កើននូវកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធថែមទៀត ទាំងក្នុងក្របខណ្ឌទ្វេភាគី ក្របខណ្ឌក្នុងតំបន់ និងសាកលលោក ដើម្បីប្រយុទ្ធប្រឆាំងទៅនឹង ព័ត៌មានក្លែងបន្លំ និងឧក្រិដ្ឋកម្មព័ត៌មានវិទ្យានេះ។
  • សម្តេចតេជោ បានថ្លែងថា ក្នុងកិច្ចប្រជុំកំពូលឤស៊ី-អឺរ៉ុបនៅទីក្រុង ប៊្រុចសែលនាពេលកន្លង ទៅថ្មីៗនេះបណ្តាប្រទេសនៅអឺរ៉ុបទាំងអស់ សុទ្ធតែបានលើកឡើងអំពីការព្រួយបារម្មណ៍ នូវព័ត៌មានក្លែងបន្លំ និងឧក្រិដ្ឋកម្មបច្ចេកវិទ្យាព័ត៌មាននាពេលបច្ចុប្បន្ននេះ។
  • សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យរួមគ្នាជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងសកលលោក ដើម្បីផ្លាស់ប្តូរព័ត៌មានបទពិសោធន៍ការអភិវឌ្ឍបច្ចេកវិទ្យានិងការកសាង ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដើម្បីទាញយកអត្ថប្រយោជន៍ពីបដិវត្តឧស្សាហកម្មទី៤ និងការបង្កើតឡើងនូវកាលានុវត្តភាពនៃបច្ចេកវិទ្យាឌីជីថល។
  • សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យរួមគ្នាបង្កើនកិច្ចសហប្រតិបត្តិការទប់ស្កាត់ព័ត៌មាន ក្លែងបន្លំ និងឧក្រិដ្ឋកម្មព័ត៌មានវិទ្យា តាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន តាមរយៈការផ្សព្វផ្សាយព័ត៌មានពិត ដើម្បីបន្សាបព័ត៌មានក្លែងបន្លំ។
  • សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល អំពាវនាវឱ្យពង្រឹងការអនុវត្តច្បាប់ ក្រមសីលធម៌វិជ្ជាជីវៈ ជៀសវាងការផ្សាយព័ត៌មានក្លែងបន្លំ គំនុំគុំកួន ការជេរ្របមាថ ការញុះញង់បញ្ឆេះកំហឹងដោយការស្ពប់ខ្ពើម រើសអើង បង្កជម្លោះ រវាងជាតិសាសន៍ សាសនា ឬ បំផ្លើសព័ត៌មានខុសពីការពិត ដែល បង្កើតឱ្យមានអសន្តិសុខសង្គម។
  • សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យពង្រឹងកិច្ចសហប្រតិបត្តិការឱ្យបានជិតស្និទ្ធ ដើម្បីដោះស្រាយទំនាស់ នៃការផ្សាយព័ត៌មានដែលបង្កឱ្យកើតមានភាព វឹកវរ និងប៉ះញល់ដល់ការប្រើប្រាស់ បច្ចេកវិទ្យា ឌីជីថល។
  • សម្តេចតេជោ បានអំពាវនាវឱ្យរួមគ្នាយកចិត្តទុកដាក់បង្កើនសមត្ថភាពយល់ដឹង ទាំងផ្នែកបច្ចេកទេសនិងវិជ្ជាជីវៈ ដើម្បីដើរឱ្យទាន់តម្រូវការទីផ្សារ ការវិវត្តនៃបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយ និងការវិវត្តសភាពការណ៍សកលលោក។
  • សម្តេចតេជោ អំពាវនាវឱ្យអ្នកពាក់ព័ន្ធរួមគ្នាធ្វើឱ្យ្របព័ន្ធផ្សព្វផ្សាយប្រពៃណីក្លាយជាប្រព័ន្ធ ដែលមានភាពវ័យឆ្លាតនិង ឤចបត់បែន ទៅតាមស្ថានភាពជាក់ស្តែង និងការវិវត្តន៍នៃបច្ចេកវិទ្យាទំនើប ដើម្បីប្រឈមនឹងការប្រកួតប្រជែងទីផ្សារក្នុងយុគសម័យឌីជីថល។
  • សម្តេចតេជោអំពាវនាវឱ្យរួមគ្នាកសាងគោលនយោបាយក្របខណ្ឌយុទ្ធសា្រស្ត បទប្បញ្ញត្តិច្បាប់សម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងបទប្បញ្ញត្តិ ស្តង់ដាសុវត្ថិភាពឌីជីថល ដែលជាកត្តាចាំបាច់សម្រាប់ការគ្រប់គ្រង សុវត្ថិភាពទិន្នន័យក្នុងការធ្វើញណិជ្ជកម្ម ការទូទាត់តាមប្រព័ន្ធ អេឡិកត្រូនិកនិងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ដើម្បីប្រឆាំងនឹង ព័ត៌មានក្លែងបន្លំ និងឧក្រិដ្ឋកម្មព័ត៌មានវិទ្យា។
  • សម្តេចតេជោសង្ឃឹមថា អង្គសន្និសីទនេះនឹងពិភាក្សាយ៉ាងផុសផុល អំពីកាលានុវត្តភាព នៃបច្ចេកវិទ្យា ឌីជីថល បញ្ហាប្រឈមនានា ព្រមទាំងកិច្ចសហប្រតិបត្តិការភាពជាដៃគូ ការប្រយុទ្ធប្រឆាំង ទៅនឹងព័ត៌មានក្លែងបន្លំ វិធីសាស្ត្រសម្រាប់ដោះស្រាយបញ្ហាដែល កើតចេញពីបដិវត្តឧស្សាហកម្មទី៤ ក្នុងស្មារតីរួមចំណែកអភិវឌ្ឍ សង្គម-សេដ្ឋកិច្ចក្នុងតំបន់ និងសកលលោក ប្រកបដោយចីរភាព និងសុខសន្តិភាពយូរអង្វែង៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close