UI_LongBanner

នៅទីក្រុងស៊ីដនី ស្ពាន Harbour Bridge ត្រូវបានគ្របដណ្ដប់ដោយអ័ព្ទណែនណាន់តាន់តាប់ ស្ទើរតែបាត់ទិដ្ឋភាពស្ទើរទាំងស្រុងរបស់ស្ពានមួយនេះ

230

អូស្រ្ដាលី៖ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០១៩នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN បានឱ្យដឹងថា ស្ពាន Harbour Bridge នៅទីក្រុងស៊ីដនី ប្រទេសអូស្រ្ដាលី ត្រូវបានគ្របដណ្ដប់ដោយអ័ព្ទណែនណាន់តាន់តាប់ កាលពី ព្រឹក ថ្ងៃសៅរ៍សប្ដាហ៍មុន ដែលស្ទើរតែបាត់ទិដ្ឋភាពស្ទើរទាំងស្រុងរបស់ស្ពានមួយនេះ ដោយសារតែឥទ្ធិពលនៃអ័ព្ទ។

កាលពីចុងសប្តាហ៍មុនទីក្រុងស៊ីដនីទាំងមូល ពោរពេញទៅដោយការចុះអ័ព្ទ ងងឹតមើលស្ទើរតែមិនឃើញ ដែលជាហេតុបង្ខំឲ្យ ជើងហោះហើរក្នុងស្រុក និងអន្ដរជាតិ នៃអាកាសយាន្តអន្ដរជាតិទីក្រុងស៊ីដនី ត្រូវបានពន្យារពេលហោះហើរ ប្ដូរទិសដៅឬ ត្រូវលុបចោលតែម្ដង។ នៅក្នុងនោះ អាកាសចរណ៍ ដែលរងផលប៉ះពាល់ មានដូចជា Qantas និង Virgin ជាដើម។

CMA_LongBanner

សូមជម្រាបថា អ្នកដំណើរជើងហោះហើរអន្ដរជាតិ ត្រូវបានពន្យារពេលកន្លះម៉ោង ខណៈអ្នកដំណើរតាមជើងហោះហើរក្នុងស្រុក បានស៊ូទ្រាំរង់ចាំ រហូតដល់ដល់រយៈពេល២ម៉ោង។ ក្រុមហ៊ុនអាកាសចរណ៍ Qantas និង Virgin បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters (រ៉យទ័រ) ថាពេលនោះ ពួកគេបានលុបចោលជើងហោះហើរមិនដល់៦ជើងឡើយ ហើយនៅម៉ោង ១២:២០ថ្ងៃត្រង់ (ម៉ោងនៅក្នុងទីក្រុងស៊ីដនី) ការធ្វើប្រតិបត្តិការក៏បានវិលត្រឡប់ទៅដូចដើមវិញ៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close