UI_LongBanner

ជនចំណាកស្រុកវេណេស៊ុយអេឡា យ៉ាងហោចណាស់ ៣០នាក់ កំពុងតែបន្តបាត់ខ្លួន ក្រោយពីកាណូតមួយគ្រឿងបានលិច

73

ជនចំណាកស្រុកវេណេស៊ុយអេឡាយ៉ាងហោចណាស់ ៣០នាក់ កំពុងតែបន្តបាត់ខ្លួន ក្រោយពីកាណូតមួយគ្រឿងបានលិច នៅតាមដែនសមុទ្រធ្វើដំណើរឆ្ពោះទៅប្រទេសដីកោះ គូរ៉ាកាវ (Curacao) ដែលស្ថិតនៅភាគខាងជើងប្រទេសវេណេស៊ុយអេឡា។ នេះបើតាមការដកស្រង់ការផ្សាយ​ចេញពីសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០១៩។

កាណូតខាងលើនេះគឺជាកាណូតគ្រឿងទី៣ហើយ ដែលមានដឹកជនភៀសខ្លួនវេណេស៊ុយអេឡា ហើយបានលិចក្នុងអំឡុងប៉ុន្មានខែចុងក្រោយនេះ ដោយសរុបទៅមនុស្សប្រមាណ ៨០នាក់ កំពុងបន្តបាត់ខ្លួន។ កាណូតពីរគ្រឿងមុន គឺមានគោលដៅទៅកាន់ប្រទេស ទ្រីនីដាដតូបាហ្គោ (Trinidad and Tobago ជាដែនកោះពីររួមគ្នា) ដែលស្ថិតនៅក្បែរវេណេស៊ុយអេឡាដូចគ្នា។

CMA_LongBanner

បើតាមសមាជិកសភាបក្សប្រឆាំង លោក ល្វីស ស្ទេវហ្វានែលលី (Luis Stefanelli) ជនទាំងនេះ គឺជាអ្នកដែលទាល់ខ្លាំងសុខចិត្តលក់អ្វីៗទាំងអស់ ឲ្យតែបានចេញពីប្រទេសវេណេស៊ុយអេឡា។ លោក Stefanelli បានឲ្យដឹងថា ជនភៀសខ្លួនទាំងនេះក្នុងម្នាក់ៗបានចំណាយលុយប្រហែល ៤០០ដុល្លារ ដើម្បីធ្វើដំណើរទៅកាន់ប្រទេសដីកោះទាំងនោះ ខណៈប្រាក់ចំណូលទាបបំផុត​នៅវេណេស៊ុយអេឡានាពេលនេះ គឺត្រឹមតែ ៦.៥០ដុល្លារមួយក្នុងខែប៉ុណ្ណោះ។

គួរជម្រាបថា បើតាមអង្គការសហប្រជាជាតិ មួយភាគនៃប្រជាជនវេណេស៊ុយអេឡាប្រមាណ ៣០លាននាក់ គឺកំពុងត្រូវការជំនួយមនុស្សធម៌ ហើយកាលពីសប្តាហ៍មុន UN បានអះអាងថា មនុស្សជាង ៣.៣លាននាក់ បានភៀសខ្លួនពីវេណេស៊ុយអេឡាក្នុងអំឡុងពេលជាង ៣ឆ្នាំកន្លងមកនេះ។ ប៉ុន្តែរដ្ឋមន្រ្តីការបរទេសវេណេស៊ុយអេឡាបានចោទប្រកាន់ UN ថា បានបំប៉ោងតួលេខនេះ៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close