UI_LongBanner

ខេត្តជាំងស៊ី ប្រទេសចិន ចង់មកវិនិយោគលើវិស័យធនាគារ និងសំណង់នៅខេត្តព្រះសីហនុ

59

ព្រះសីហនុ៖ ព្រឹកថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០១៩ ប្រធានធនាគារខេត្តជាំងស៊ី ដឹកនាំគណ:ប្រតិភូខេត្ត ចូលជួបសំដែងការគួរសមជាមួយអភិបាលខេត្តព្រះសីហនុ នៅសាលាខេត្តព្រះសីហនុ ដើម្បីឈ្វេងយល់ពីសក្តានុពលនៃខេត្តជាប់មាត់សមុទ្រមួយនេះសម្រាប់ឱកាសវិនិយោគវិស័យធនគារ និងសំណង់។ នេះបើយោងតាមលោកលោក តឹង អ៊ីងគ័ង ប្រធានធនាគារខេត្តជាំងស៊ី ។

ទន្ទឹមនោះ លោក តឹង អ៊ីងគ័ង បានកោតសរសើរឯកឧត្តមអភិបាលខេត្តព្រះសីហនុ ដឹកនាំខេត្ត មានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។
លោកថានឹងជួយផ្សព្វផ្សាយពីសក្តានុពលរបស់ខេត្តព្រះសីហនុ ដល់វិនិយោគខេត្តជាំងស៊ី ឱ្យមកកាន់ខេត្តព្រះសីហនុ។

ឯកឧត្តម យន្ត មីន គូសបញ្ជាក់ថា វិស័យកសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍សំណង់ ជាវិស័យគោលដៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចខេត្ត។
ឯកឧត្ដម បញ្ជាក់ថា ខេត្តមានកំពង់ផែទឹកជ្រៅ តំបន់សេដ្ឋកិច្ចពិសេស ព្រលានយន្តហោះអន្តរជាតិ តំបន់ឆ្នេរ និងកោះ ជាមរតកធម្មជាតិដ៏មានតម្លៃ ដែលរាជរដ្ឋាភិបាលចាត់ទុកនឹងប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង ស្របតាមគោល នយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥ -២០២៥ ។

CMA_LongBanner

ឯកឧត្តម អភិបាលខេត្ត បានបន្តថា វិស័យអទិភាពឈានមុខគេក្នុងការអភិវឌ្ឍខេត្តនាពេលបច្ចុប្បន្នមានទី១ កំពង់ផែសមុទ្រអន្តរជាតិក្រុងព្រះសីហនុ ក្នុងការដឹកជញ្ជូនតាមផ្លូវសមុទ្រជាលក្ខណៈជាតិ អន្តរជាតិ ដែលមានទំនិញជាកុងតឺន័រ ចេញ-ចូលប្រមាណ ៧៣ភាគរយ នៃបរិ មាណទំនិញនាំចេញ-ចូលទូទាំងប្រទេស ។ ទី២ ព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ន បាននឹងកំពុងប្រតិបត្តិការ មានក្រុមហ៊ុនអាកាស ចរណ៍ចំនួន១០ មានជើងហោះហើរចំនួន ១៣៣ជើងក្នុងមួយសប្តាហ៍ ហោះហើរទៅកាន់អន្តរជាតិមាន ៩១ជើងក្នុងមួយសប្តាហ៍ ។ ទី៣ តំបន់សេដ្ឋកិច្ចពិសេសបានដើរតួរនាទីយ៉ាងសំខាន់ក្នុងការលើក កម្ពស់សេដ្ឋកិច្ច បង្កើនការងារជូនប្រជាពលរដ្ឋ ។

ខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេសចំនួន៥ កំពុងដំណើរការនិងមានរោងចក្រធំ តូចសរុប ២១៩ កន្លែង សិប្បកម្មអាជីវកម្មខ្នាតតូច និងមធ្យមមាន ១.០៣៧កន្លែង និងសេវាកម្មផ្សេងៗទៀត ស្រូបយកកម្លាំងពលកម្មសរុប ៨១.៤៧៥នាក់ ស្រី ៣៨.៦៥២ នាក់ ក្នុងនោះទុនវិនិយោគក្នុងវិស័យឧស្សាហកម្ម មានចំនួន ៨ពាន់លានដុល្លាអាមេរិក។

តាមរយៈជំនួបនេះឯកឧត្ដម យន្ត មីន បង្ហាញការស្វាគមន៍ចំក្រុមវិនិយោគិនស្របច្បាប់និងធានាការពារសន្តិសុខ សុវត្ថិភាពនិងផលប្រយោជន៍ស្របច្បាប់ជូនអ្នកវិនិយោគនិងទេសចរទាំងអស់យ៉ាងគត់មត់។ដោយ វ៉ើន កញ្ញា

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close