UI_LongBanner

ក្រុមជម្រើសជាតិកម្ពុជាឡើងជុំទី២ FIFA World Cup ២០២២ ក្រោយយកឈ្នះប៉ាគីស្ថាន ២ទល់១ ជើងទី២ នៅប្រទេសកាតា

51

ភ្នំពេញ៖ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានឡើងទៅបន្តការប្រកួតរបស់ខ្លួននៅជុំទី២ វគ្គចែកពូល នៃព្រឹត្តិការណ៍ FIFA World Cup២០២២ បន្ទាប់ពីបានយកឈ្នះលើក្រុមបាល់ទាត់ជម្រើសជាតិប៉ាគីស្ថាន នៅជើងទី២ កាលពីយប់ថ្ងៃអង្គារ ៩កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១​ ខែមិថុនា ឆ្នាំ២០១៩ ដោយលទ្ធផលបច្ចេកទេស ២ទល់១ នៅទីក្រុងឌូហា ប្រទេសកាតា។

ឆ្លងកាត់ការប្រកួតកាត់សេចក្ដីដ៏ស្វិតស្វាញ គឺក្រុមប៉ាគីស្ថានបានបើកការនាំមុខក្រុមលើក្រុមគោព្រៃកម្ពុជា ១គ្រាប់ ដោយការទាត់បាល់ពិន័យ១១ម៉ែត្រ រហូតដល់បញ្ចប់ការប្រកួតនៅវគ្គទី១។ ចូលវគ្គទី២ ក្រោមការដឹកនាំផ្ទាល់របស់អ្នកចាត់ការទូទៅក្រុម លោក Keisuke Honda បានធ្វើឱ្យក្រុមគោព្រៃកម្ពុជាផ្លាស់ប្ដូរយុទ្ធសាស្ដ្រថ្មី ដោយធ្វើសម្រេចបាន ២គ្រាប់យកឈ្នះវិញ ដែលធ្វើសម្រេចដោយកីឡាករ សេត រ៉ស៊ីប ក្រោយទទួលបាល់ពី កែវ សុខផេង នៅនាទី៦៣ និងកីឡាករ រ៉ឹង ប៊ុនហៀង នៅនាទី៨៩។

កាលពីជើងទី១ នៅកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ក្រុមម្ចាស់ផ្ទះកម្ពុជា យកឈ្នះក្រុមប៉ាគីស្ថាន ២ទល់០ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ ហើយនៅជើងទី២ នៃវគ្គជម្រុះបឋមនេះ គឺក្រុមកម្ពុជាបន្តយកឈ្នះលើក្រុម ប៉ាគីស្ថាន ២ទល់១ ដូច្នេះលទ្ធផលសរុបទាំងពីរជើង គឺកម្ពុជាឈ្នះ ប៉ាគីស្ថាន ៤ទល់១។

CMA_LongBanner

កម្ពុជាត្រូវរង់ចាំការចាប់ពូលក្នុងជុំទី២ជាបន្តទៀត ដែលគ្រោងនឹងធ្វើឡើងនាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ នៅទីក្រុងដូហា ប្រទេសកាតា ដែលជាម្ចាស់ផ្ទះ FIFA World Cup ២០២២។

សូមបញ្ជាក់ថា ការឡើងជុំទី២របស់ក្រុមជម្រើសជាតិកម្ពុជា នៅក្នុងព្រឹត្ដិការណ៍ FIFA World Cup គឺជាកំណត់ត្រាប្រវត្តិសាស្ត្រលើកទី២ នៃការប្រកួតជម្រុះប្រចាំទ្វីបអាស៊ី ដោយធ្វើបានសម្រេចបាន២លើកជាប់គ្នា ក្រោយខកខានជាង២០ឆ្នាំកន្លងទៅ បន្ទាប់ពីកាលពីឡើងវគ្គចែកពូលប្រចាំទ្វីបអាស៊ី​ កាលពីឆ្នាំ២០១៥-២០១៦ គឺកម្ពុជាលេងក្នុងពូលជាមួយជប៉ុន ស៊ីរី សិង្ហបុរី៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close