UI_LongBanner

ប្រពន្ធទៅមើលម្ដាយឈឺនៅឯស្រុក ប្ដីកំហូចនាំស្រីស្នេហ៍ឡើងដេកលើផ្ទះ ផ្អើលពេញភូមិ

1,174

កណ្ដាល៖ រឿងរាវហួសចិត្តមួយបានកើតឡើង កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិឈ្វាំង ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្ដាល បន្ទាប់ពីបុរសកំហូចដែលជាប្ដីម្នាក់ បាននាំស្រីស្នេហ៍ទៅដេកក្នុងផ្ទះ ពេលស្ត្រីដែលជាប្រពន្ធទៅមើលម្ដាយឈឺនៅស្រុកកំណើត។

បើតាមការរៀបរាប់ពីស្ត្រី ដែលជាប្រពន្ធបានរៀបរាប់ទាំងទឹកភ្នែកអោយដឹងថា គាត់បានរៀបការជាមួយនឹងប្ដីកំហូចរូបនេះ តាំងពីឆ្នាំ២០១៥មកម្លេះ ហើយគាត់បានមានកូនប្រុសជាមួយប្ដីកំហូចរូបនេះ ចំនួន១នាក់។

មុនពេលកើតហេតុ កាលពីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ គាត់បានបបួលប្ដីកំហូចរូបនេះ ទៅមើលម្ដាយឈឺនៅស្រុកកំណើត ឯខេត្តតាកែវ ប៉ុន្ដែប្ដីកំហូចរូបនេះមិនព្រមទៅទេ មិនតែប៉ុណ្ណោះ ប្ដីរបស់គាត់បែរជារករឿងហើយបណ្ដេញគាត់ចេញពីផ្ទះទៀតផង។

លុះដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ គាត់បានឮដំណឹងថា ប្ដីកំហូចរូបនេះ យកស្រីកំណាន់មកដេកដល់ផ្ទះ ពេលបានដំណឹងនេះភ្លាម គាត់ក៏បានជិះរថយន្ដឈ្នួលមកពីស្រុកកំណើតវិញ ពេលមកដល់ផ្ទះ ស្រាប់តែឃើញប្ដីរបស់គាត់នឹងស្រីកំណាន់នៅក្នុងផ្ទះតែ២នាក់ គាត់ក៏បានរាយកាណ៍ប្រាប់សមត្ថកិច្ច ដើម្បីជួយមានវិធានការចាត់ការតាមច្បាប់។

អត្ថបទដែលជាប់ទាក់ទង
Open

Close