UI_LongBanner

ឯកឧត្ដម ហ៊ុន ម៉ានី ព្រមទទួលកំហុស នឹងបានអរគុណដល់បងៗសមត្ថកិច្ច ដែលបានជួយណែនាំបន្ថែម…

343

ភ្នំពេញ ៖ ឯកឧត្ដម ហ៊ុន ម៉ានី ត្រូវបានប៉ូលិសធ្វើការផាកពិន័យជាទឹកប្រាក់ចំនួន៥ម៉ឺនរៀល លើករណីល្មើសច្បាប់ចរាចរណ៍។  តែយ៉ាងណា លោកបានទទួលកំហុស ថែមទាំងបានថ្លែងការអរគុណដល់ប៉ូលិសចរាចរ ដែលបានធ្វើការណែនាំបន្ថែមដល់រូបលោកផងដែរ។

នេះបើយើងតាមគណនីហ្វេសប៊ុកផ្លូវការ របស់ឯកឧត្ដម ហ៊ុន ម៉ានី បានសរសេររៀបរាប់នៅមុននេះបន្តិចថា «មួយសូន្យ ខុសអោយដឹងថាខុស និងទទួលកំហុស អរគុណបងៗប៉ូលីសដែលបានធ្វើការណែនាំបន្ថែម »

CMA_LongBanner

ករណីនេះ ត្រូវបានមហាជនកោតសរសើរ ចំពោះការទទួលកំហុសរបស់ខ្លួន បើទោះបីមានតួនាទីជាតំណាងរាស្ដ្រ និងជាកូនប្រុសរបស់នាយករដ្ឋមន្ដ្រី ក៏ត្រូវចូលរួមគោរពច្បាប់ប្រទេសជាតិ ដូចប្រជាពលរដ្ឋទូទៅផងដែរ ហើយរូបភាពនេះក៏ជាគំរូដល់មន្ដ្រីរបស់រដ្ឋផ្សេងៗទៀត ត្រូវតែទទួលស្គាល់នូវទោសកំហុស នៅពេលដែលខ្លួនបានប្រព្រឹត្ត៕

 

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close