UI_LongBanner

កម្ពុជាប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន ជាមួយបណ្តាប្រទេសនៅលើពិភពលោក ឲ្យកាន់តែទូលំទូលាយ

40

សៀមរាប៖ កម្ពុកម្ពុជាបានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិកា​​រលើវិស័យព័ត៌​​មាន ជា​​មួយបណ្តា​​ប្រទេស​​នៅ​​លើពិភពលោកឲ្យកាន់តែ​ទូលំ​ទូលាយ​ថែមទៀត ដើម្បីឆ្ពោះទៅកាន់​យុគ​សម័យ​ឌីជីថលនៅ​ត្រឹមឆ្នាំ​​២០២៣​​ខាង​​មុខ។

ប្រាប់អ្នកសារព័ត៌មាននៅរសៀលថ្ងៃទី១២ ខែមិថុនា​ឆ្នាំ ២០១៩ បន្ទាប់ពីចូលរួម​​ក្នុងសន្និ​​សីទ​​កំពូល«សារព័ត៌មានអាស៊ី» លើកទី១៦ នៅសណ្ឋាគារសុខាសៀមរាប ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋ​លេ​​​ខា​​​ធិ​ការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានប្រសាសន៍ថា ថ្នាក់ដឹក​នាំមកពីបណ្តាប្រទេសក្នុងតំបន់ និង​​នៅលើពិភពលោកប្រមាណជាង៤០ប្រទេស​ដែលបានមកចូលរួមកិច្ចប្រជុំនេះ បានលើកជា​​យោបល់​​រួមមួយថា ធ្វើយ៉ាង​​ណា​​ពង្រឹង​នឹងពង្រីកិច្ចសហប្រតិបត្តិការ តាមរយៈការផ្លាស់ប្តូរព័ត៌មាន ឬ​ក៏​បទពិសោធន៍ល្អៗ​ពី​​គ្នាទៅវិញ​​ទៅមក​​ពាក់​ព័ន្ធទៅនឹងប្រព័ន្ធផ្សាយបែបទំនើបនេះ។

ឯកឧត្តមបន្តថា  ជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា នឹងប្តូរពីកាផ្សាយទូរទស្សន៍ពីអាណា​​ឡូក​​ទៅ​​ប្រជា​​​​​ប្រព័ន្ធឌី​ជីថលនៅត្រឹមឆ្នាំ២០២៣ខាងមុខនេះ។

CMA_LongBanner

ឯកឧត្តមបន្តថា តាមរយៈសន្និសីទកំពូល «សារព័ត៌មានអាស៊ី» លើកទី១៦នេះ នឹងផ្តល់បទពិសោធន៍​​ជា​​ច្រើន​​ទៀត​យក​មក​អនុវត្តណ៍​តាមស្ថានភាពជាក់ស្តែងរបស់កម្ពុជាដើម្បី​​ដើរឲ្យទាន់ការរីក​​ចម្រើន​​នៃប​​ច្ចេក​វិទ្យាទំនើប​​នា​ពេល​​បច្ចុប្បន្ន ឆ្លើយតបទៅ​​នឹង​ការ​ប្រកួតប្រជែងទីផ្សារលើវិស័យសារព័ត៌មាន រវាង​សារព័ត៌​មាន​​ប្រពៃណីជាមួយសារព័ត៌មាន ឌីជីថល ក៏ដូចជាការប្រកួតប្រជែង ជាមួយបណ្តាញ​​ទំនាក់​​​ទំនង​​សង្គម ដែល​​កំពុងពេញ​​និយមនា​​ពេល​បច្ចុ​ប្បន្ន ។

ឯកឧត្តម មានប្រសាសន៍ថា​ ចរន្តនៃការរកីចម្រើនផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាទំនើប បាន​​ប្រែក្លាយ​ឌីជីថល​​​​ឆ្ពោះទៅកាន់​បដិវដ្តឧស្សាហកម្មទី៤ដែលជាកត្តាគន្លឹះក្នុងការអភិវឌ្ឍបច្ចេកវិទ្យាប្រព័ន្ធ​ផ្សព្វ​ផ្សាយព័ត៌​មាន និងវិស័យផ្សេងៗទៀត។

សន្និសីទកំពូលសារព័ត៌មានអាស៊ីលើកទី១៦ដែលបើកជាផ្លូវការក្រោម​អធិបតីភាពដ៏ខ្ពង់ខ្ពស់​សម្ដេច​​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន​នាយក​រដ្ឋមន្ត្រីនៃព្រះរាជាណាច​​ក្រកម្ពុជានៅថ្ងៃទី១២​​ខែមិថុ​​នា​​នេះ​ផ្តោតលើបញ្ហាសំខាន់ៗ​ដូចជា៖ការប្រយុទ្ធ​​ប្រឆាំងព័ត៌មា​នក្លែងបន្លំរបៀបដឹកនាំ​​ក្នុង​​យុគ​​ស​​ម័យ​​​សារព័ត៌មាននៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ការបង្កើតកម្មវិធីដ៏​​មានប្រសិទ្ធភាពក្នុងយុ​​គ​​សម័យ​​​​ឌីជីថលនិន្នាការនៃបច្ចេកវិទ្យា4K និងឥទ្ធិពលនៃភាពពិត​​កើននិង​​ការនិម្មិត​​នៅក្នុងវិស័យ​សារ​​ព័ត៌​​មាន៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close