UI_LongBanner

សម្ដេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍សំខាន់ៗ៧ចំណុច ដល់សន្និសីទកំពូលសារព័ត៌មានអាស៊ីលើកទី១៦

47

ខេត្តសៀមរាប៖ ក្នុងឱកាសអញ្ជើញបើកសន្និសីទកំពូលសារព័ត៌មានអាស៊ីលើកទី១៦ ស្ដីពីឌីជីថលភាវីបនីយកម្មប្រព័ន្ធផ្សព្វផ្សាយផ្ដោតលើទីផ្សារកំពុងអភិវឌ្ឍ ដែលរៀបចំឡើងនៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានផ្តល់អនុសាសន៍៧ចំណុច ដល់អ្នកសារព័ត៌មានអាស៊ីទាំងអស់ ក្នុងការកែលម្អ និងពង្រឹងគុណភាពរបស់ខ្លួនថែមទៀត ដើម្បីឆ្លើយតបទៅនឹងការវិឌ្ឍរបស់ពិភពលោក ជាពិសេសបដិវត្តឧស្សាហកម្មទី៤។

CMA_LongBanner

អនុសាសន៍៧ចំណុច ដែលសម្តេចតេជោហ៊ុន សែន ផ្តល់ជូនសន្និសីទកំពូលសារព័ត៌មានអាស៊ីលើកទី១៦នោះ គឺ៖

១. ត្រូវរួមគ្នាជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងសកលលោក ដើម្បីផ្លាស់ ប្តូរព័ត៌មាន បទពិសោធន៍ការអភិវឌ្ឍ បច្ចេកវិទ្យានិងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដើម្បីទាញយក អត្ថប្រយោជន៍ពីបដិវត្តឧស្សាហកម្មទី៤ និងការបង្កើតឡើងនូវ កាលានុវត្តភាពនៃបច្ចេកវិទ្យាឌីជីថល។
២. ត្រូវរួមគ្នាបង្កើនកិច្ចសហប្រតិបត្តិការទប់ស្កាត់ព័ត៌មាន ក្លែងបន្លំ និងឧក្រិដ្ឋកម្មព័ត៌មានវិទ្យា តាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន តាមរយៈការផ្សព្វផ្សាយព័ត៌មាន ពិត ដើម្បីបន្សាប ព័ត៌មានក្លែង បន្លំ ។

៣. ត្រូវពង្រឹងការអនុវត្តច្បាប់ ក្រមសីលធម៌វិជ្ជាជីវៈ ចៀសវាងការផ្សាយ ព័ត៌មានក្លែងបន្លំ គំនុំគុំកួន ការជេរ្របមាថ ការញុះញង់បញ្ឆេះកំហឹងដោយការស្ពប់ខ្ពើម រើសអើង បង្កជម្លោះ រវាងជាតិសាសន៍ សាសនា ឬ បំផ្លើសព័ត៌មានខុសពីការពិត ដែល បង្កើតឱ្យមានអសន្តិសុខសង្គម។

៤៖ ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការឱ្យបានជិតស្និទ្ធ ដើម្បី ដោះស្រាយទំនាស់នៃ ការផ្សាយព័ត៌មានដែលបង្កឱ្យកើតមានភាព វឹកវរ និងប៉ះញល់ដល់ការប្រើប្រាស់ បច្ចេកវិទ្យា ឌីជីថល ។

៥. ត្រូវរួមគ្នាយកចិត្តទុកដាក់បង្កើនសមត្ថភាពយល់ដឹង ទាំងផ្នែកបច្ចេកទេសនិងវិជ្ជាជីវៈ ដើម្បីដើរឱ្យទាន់តម្រូវការទីផ្សារ ការវិវត្តនៃបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយ និងការវិវត្តសភាពការណ៍ សកលលោក ។

៦. ត្រូវធ្វើឱ្យ្របព័ន្ធផ្សព្វផ្សាយប្រពៃណីក្លាយជាប្រព័ន្ធ ដែលមានភាពវ័យឆ្លាតនិង ឤចបត់បែន ទៅតាមស្ថានភាពជាក់ស្តែង និងការវិវត្តន៍នៃបច្ចេកវិទ្យាទំនើប ដើម្បីប្រឈម នឹងការ ប្រកួតប្រជែងទីផ្សារក្នុងយុគសម័យឌីជីថល ។

៧. ត្រូវរួមគ្នាកសាងគោលនយោបាយក្របខណ្ឌយុទ្ធសា្រស្ត បទប្បញ្ញត្តិច្បាប់សម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងបទប្បញ្ញត្តិ ស្តង់ដាសុវត្ថិភាពឌីជីថល ដែលជាកត្តាចាំបាច់សម្រាប់ការគ្រប់គ្រង សុវត្ថិភាពទិន្នន័យក្នុងការធ្វើញណិជ្ជកម្ម ការទូទាត់តាមប្រព័ន្ធ អេឡិកត្រូនិកនិងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ដើម្បីប្រឆាំងនឹង ព័ត៌មានក្លែងបន្លំ និងឧក្រិដ្ឋកម្មព័ត៌មានវិទ្យា ។

សន្និសីទកំពូល «សារព័ត៌មានអាស៊ី» លើកទី១៦ ដែលកម្ពុជាត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះនេះ ធ្វើឡើងក្រោមប្រធានបទ «ប្រព័ន្ធផ្សព្វផ្សាយឌីជីថល-អភិវឌ្ឍន៍ទីផ្សារ»។ សន្និសីទដែលនឹងជជែកពិភាក្សាទៅបញ្ហាប្រឈមរបស់ស្ថាប័នព័ត៌មាន និងវិស័យព័ត៌មានក្នុងយុគសម័យបច្ចេកវិទ្យាទំនើបនេះ និងការប្រកួតប្រជែងដ៏ខ្លាំងក្លាជាមួយ បណ្តាញសង្គមនេះ មានអ្នកចូលរួមជាថ្នាក់ដឹកនាំ និងតំណាងស្ថាប័នរដ្ឋាភិបាល ស្ថាប័នសារព័ត៌មាន ព្រមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិប្រមាណ៥០០នាក់ មកពីបណ្ដាប្រទេសជាង៤០ នៅក្នុងតំបន់ និងលើពិភពលោក៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close