UI_LongBanner

សម្តេចតេជោ ហ៊ុន សែន ផ្តល់​ប្រាក់រង្វាន់លើកទឹក​ចិត្ត​​៣.៧០០០​ដុល្លារ ដល់កីឡាករ​បាល់ទាត់ជម្រើសជាតិកម្ពុជា

73

ឯកឧត្ដម សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) បាន​យក​ប្រាក់រង្វាន់លើកទឹក​ចិត្ត​ចំនួន​៣៧០០០​ដុល្លារអាមេរិក ជូន​ដល់​ក្រុម​ជម្រើសជាតិ​កម្ពុជា ដល់អាកាស​យាន​ដ្ឋាន​អន្តរជាតិភ្នំពេញ។ ឯកឧត្ដម កែវ សារ៉េត អគ្គលេខាធិការ FFC បាន​អះថា ប្រាក់រង្វាន់នោះ ជាអំណោយ​របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​អបអរសាទរក្រុម​ជម្រើសជាតិ ដែលបាន​ឡើង​ទៅជុំទីពីរ​នៃវគ្គជម្រុះ World Cup 2022 បន្ទាប់ពីពួក​គេ​បានយកឈ្នះ ប៉ាគីស្ថាន ក្នុងលទ្ធផល២-១ នៅក្រុងដូហា ប្រទេសកាតា។ លទ្ធសរុបទាំងពីរជើង កម្ពុជាឈ្នះ ៤-១។

CMA_LongBanner

សូមបញ្ជាក់ថា នៅរសៀលថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ ក្រុមបាល់ទាត់កម្ពុជាបានធ្វើដំណើរមកដល់កម្ពុជាវិញហើយ ដោយមានវត្តមានរបស់នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធបាល់ទាត់ ចាំទទួលនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ហើយនាយឧត្តមសេនីយ៍ក៏បាននាំយកថវិការបស់សម្តេចទាំងទ្វេ មកប្រគល់ជូនក្រុមគ្រូបង្វឹក និងកីឡាករផងដែរ។

 

 

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close