UI_LongBanner

Update: ប្រពន្ធបបួលប្ដីទៅមេីលម្ដាយឈឺនៅឯស្រុក តែលោកប្ដីមិនទៅ បែរជាលួចនាំស្រីស្នេហ៍មកដេកនៅលេីផ្ទះទៅវិញ

153

កណ្ដាល៖ ប្រពន្ធបបួលប្ដីទៅមេីលម្ដាយឈឺនៅឯស្រុក តែលោកប្ដីមិនទៅ បែជាលួចនាំស្រីស្នេហ៍មកដេកនៅលេីផ្ទះទៅវិញ ខណៈដែលប្រពន្ធជាប់រវល់ថៃជំងឺម្ដាយនៅស្រុកកំណេីត នៅខេត្តតាកែវ ក្រោយពីបានទទួលដំណឹងពីនាក់ជិតខាងថា (ប្ដីអូនឯងបាននាំស្រីម្នាក់មកដេកលេីផ្ទះរាល់ថ្ងៃ) ពេលម្ដាយបានធូរស្រាលពីជំងឺបន្តិចស្ត្រីជាប្រពន្ធបានមកមេីលក៍ឃេីញដូចគេប្រាប់ពិតប្រាកដមែន ។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អេីល កាលពីព្រឹកវេលាម៉ោង៦.៣០នាទីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិឈ្វាំង ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្ដាល ។

ក្រោយពីផ្ទុះហេតុការណ៍ដ៍ភ្ញាក់ផ្អេីលនេះឡេីងភាគីប្ដីនិងប្រពន្ធ បានធ្វេីការសុំលែងលះគ្នានៅសាលាឃុំឈ្វាំងអស់រយះពេលមួយថ្ងៃពេញ ដោយលទ្ធផលខាងស្រីជាប្រពន្ធទាសំណង7000$ ដេីម្បីបញ្ចប់រឿង ដោយមិនទាមទាផ្ទះនិងដី២កន្លែងដែលទិញរួមគ្នានោះឡេីយ សូមយកតែកូនប្រុសអាយុ ៣ឆ្នាំ ហេីយប្រាក់ចំនួួន7000$នេះ គឺគាត់យកមកចិញ្ចឹមកូនបន្តទៀត ចំណែកភាគីព្រមសងជំងឺចិត្ត ទៅអតីតប្រពន្ធចំនួន2000$ ដេីម្បីខ្កួនទៅរៀបការប្រពន្ធថ្មី ។

ចំពោះការដោះគ្នាអស់ពេលយ៉ាងយូរហូតដល់ម៉ោង ៣.៣០នាទីថ្ងៃទី១២ ខែឆ្នាំដដែល ទេីបភាគីប្ដីបានព្រមសងសំណងក្នុងការលែងលះចំនួន4500$ទៅលេីការចិញ្ចឹមកូន តែសុំពន្យាពេលដល់ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ ទេីបប្រគល់ប្រាក់ជូន ។ សូមបញ្ជាក់ថាចំពោះការជូនសំណងនេះ បេីអតីតប្រពន្ធព្រមយកសំណងចំនួន4500$ គាត់និងប្រគល់ជូនគ្រប់ចំនួនភ្លាម ដល់ពេលមេឃុំធ្វេីលិខិតបញ្ចប់បែជាសុំពន្យាពេលដល់ថ្ងៃទី១៧ទៅវិញ។

អត្ថបទដែលជាប់ទាក់ទង
Open

Close