UI_LongBanner

អាមេរិក ប្រកាសបញ្ជូនកងទ័ព១,០០០នាក់ ទៅកាន់ប្រទេសប៉ូឡូញ ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់រុស្ស៊ី

73

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថានឹងបញ្ជូនកងទ័ពអាមេរិកបន្ថែម១,០០០នាក់ ទៅកាន់ប្រទេសប៉ូឡូញ ដើម្បីទប់ទល់នឹងការកើនឡើងនៃឥទ្ធិពលរបស់រុស្ស៊ី នៅអឺរ៉ុប។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា ឆ្នាំ២០១៩។

លោក ដូណាល់ ត្រាំ ធ្វើការប្រកាសបែបនេះនៅក្នុងសនិ្នសីទសារព័ត៌មានរួមគ្នា នៅឯសេតវិមាន នៅថ្ងៃពុធសប្ដាហ៍នេះ ជាមួយប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda នាឱកាសដែលលោក បំពេញទស្សនកិច្ចមកកាន់សហរដ្ឋអាមេរិក។ លោក ត្រាំ មិនបញ្ជាក់លម្អិតពីផែនការបញ្ជូនកងទ័ព បន្ថែមនេះទេ ដោយគ្រាន់តែឱ្យដឹងថាកងទ័ព១,០០០នាក់ ដែលនឹងត្រូវបញ្ជូនទៅកាន់ប៉ូឡូញគឺត្រូវ ដកចេញពីកងទ័ពអាមេរិក ៥២,០០០នាក់ ឈរជើងនៅអាល្លឺម៉ង់។

CMA_LongBanner

លើសពីនេះទៅទៀត ប្រធានាធិបតីអាមេរិករូបនេះ ក៏មិនបានបង្ហាញពីការប្ដេជ្ញាចិត្តណាមួយលើការ បង្កើតមូលដ្ឋានទ័ពអចិន្ត្រៃយ៍នៅក្នុងប្រទេសប៉ូឡូញនោះដែរ ដោយខ្លាចក្រែងរុស្ស៊ីចាត់វិធានការ ឆ្លើយតបមកវិញ។

គួរបញ្ជាក់ថា បើតាម លោក ដូណាល់ ត្រាំ ប៉ូឡូញគឺជាអ្នកទទួលខុសត្រូវក្នុងការសាងសង់មូលដ្ឋាន យោធាសម្រាប់កងទ័ពអាមេរិក ១,០០០នាក់ខាងលើ ខណៈប៉ូឡូញត្រូវបានគេរំពឹងថានឹងចំណាយ ប្រាក់ជាង ២ពាន់លានដុល្លារ ដើម្បីសាងសង់មូលដ្ឋានយោធាមួយ ដែលនឹងមានឈ្មោះថា «Fort Trump»៕

អត្ថបទដែលជាប់ទាក់ទង
Open

Close