UI_LongBanner

ស្ងាត់ៗ! ក្លឹបបិសាចក្រហម Manchester United ទិញបានកីឡាករខ្សែបម្រើស្លាប Daniel James មកពីក្លឹបហ្វូងក្ងាន Swansea City

40

អង់គ្លេស៖ ក្លឹបបិសាចក្រហម Manchester United ទិញបាន កីឡាករលេងក្នុងតំណែងខ្សែបម្រើស្លាប Daniel James ដើម្បីចាប់ផ្តើមរដូវកាលថ្មីឆ្នាំ២០១៩-២០២០ ខាងមុខ ក្នុងតម្លៃខ្លួនប្រមាណ ១៥លាន ផោនមកពីក្លឹបហ្វូងក្ងាន Swansea City។

កីឡាករដែលមានវ័យត្រឹមតែ ២១ឆ្នាំ James បានព្រមព្រៀងចុះកិច្ចសន្យារយៈពេល ៥ឆ្នាំនៅកីឡដ្ឋាន Old Trafford ដែលជាកីឡាករទី១ គិតចាប់តាំងពីលោក Ole Gunnar Solskjaer ចូលដឹកនាំក្លឹបបិសាចក្រហមមួយនេះ ដែលជំនួស កៅអីគ្រូបង្វឹក Jose Mourinho។

CMA_LongBanner

អតីតកីឡាករយុវជនថ្នាលរបស់ Swansea ខាងលើនេះ រកគ្រាប់ស៊ុតបញ្ចូលទីបាន ៥គ្រាប់ ពីការបង្ហាញខ្លួនបាន ៣៨ប្រកួតនៅរដូវកាលឆ្នាំ២០១៨-២០១៩ នៅក្នុងក្របខណ្ឌលីគលំដាប់ទី២ អង់គ្លេស Championship និងរកបាន គ្រាប់ដំបូងឲ្យក្រុមជម្រើសជាតិវ៉េល ក្នុងជ័យជម្នះ ១-០ ទៅលើក្រុមជម្រើសជាតិស្លូវ៉ាគី ក្នុងវគ្គជម្រុះ Euro 2020 ក្នុងពូល E កាលពីខែមីនា ឆ្នាំ២០១៩។

Daniel James បង្ហាញខ្លួនក្នុងលីគកំពូលអង់គ្លេស Premier League រដូវកាលថ្មីឆ្នាំ២០១៩-២០២០ បន្ទាប់ពី Swansea City បានធ្លាក់ទៅលេងក្របខណ្ឌទី២ ចំនួន ២រដូវកាលចុងក្រោយនេះ និងប្រកួតប្រកួតក្នុងពានអឺរ៉ុប UEFA Europa League ផងដែរ ដ្បិត Man Utd បានបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ៦ នារដូវកាលមុន៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close