UI_LongBanner

ប្រធានាធិបតីប៉ូឡូញ បញ្ជាឱ្យទិញ យន្ដហោះចម្បាំងបំបាំងកាយអាមេរិក F-35 ចំនួន ៣២គ្រឿង ក្រោយពេលលោក បំពេញទស្សនកិច្ចមកកាន់សហរដ្ឋអាមេរិក

43

អាមេរិក៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា ឆ្នាំ២០១៩នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT បានឱ្យដឹងថា ក្រុមមន្ត្រីអាមេរិកនៅថ្ងៃពុធសប្ដាហ៍នេះបានអះអាងថា ប្រទេសប៉ូឡូញបានបញ្ជាឱ្យទិញ យន្ដហោះចម្បាំងបំបាំងកាយអាមេរិក F-35 ចំនួន ៣២គ្រឿង នាឱកាសដែលប្រធានាធិបតីប៉ូឡូញ លោក អានដ្រាហ្សេច ឌូដា (Andrzej Duda) បំពេញទស្សនកិច្ចមកកាន់សហរដ្ឋអាមេរិក។

ការសម្រេចចិត្តទិញ F-35 ចំនួន ៣២គ្រឿងខាងលើនេះ ត្រូវបានប្រកាសដោយក្រុមមន្ត្រីអាមេរិក បន្ទាប់ពីលោក Duda និងលោក ដូណាល់ ត្រាំ ចូលរួមទស្សនាការសម្ដែងការហោះហើរមួយប្រាវ របស់កងយន្ដហោះ F-35 ពីលើសេតវិមាន។

CMA_LongBanner

សូមជម្រាបថា ជាធម្មតាការហោះហើរទាំងឡាយពីលើសេតវិមានត្រូវបានហាមឃាត់។ ប៉ុន្តែលោក ត្រាំ បាននិយាយថា លោកចង់ឃើញ F-35 សម្ដែងការហោះហើរពីលើតំបន់ហាមឃាត់នេះ នាឱកាសជួបជាមួយលោក Duda។ ការសម្រេចចិត្តក៏បានកើតមានឡើងក្រោយពីអាមេរិក បានប្រកាសបញ្ជូនទ័ពរបស់ខ្លួន ១,០០០នាក់ទៅកាន់ប៉ូឡូញផងដែរ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close