UI_LongBanner

ចោរដៃរហ័សពូកែខាងឆក់ទូរស័ព្ទ ត្រូវសមត្ថកិច្ចស្ទឹងមានជ័យ១ ឃាត់ខ្លួន…

114

ភ្នំពេញ៖ ជនសង្ស័យ៤នាក់ ធ្វើសកម្មភាពឆក់ទូរសព្ទដៃពីបុរសម្នាក់ ដែលកំពុងតែជិះកង់បីឥណ្ឌា បានសម្រេច តែត្រូវម្ចាស់កង់បីដេញបុកឃាត់ខ្លួនបានម្នាក់ ហេតុការណ៍នេះ កើតឡើងកាលពីវេលា ម៉ោង១រំលងអធ្រាត្ រឈានចូលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវមុន្នីរ៉េត ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ខមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ហ្វាន ហ្សុីងជេ ភេប្រុសអាយុ ៣៨ឆ្នាំ មុខរបរគ្រូពេទ្យ ស្នាក់នៅផ្ទះលេខ៤៦ បុរីប៉េងហួត ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។ ជនសង្ស័យឈ្មោះ ប៉ែន សំណាង ភេទប្រុសអាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ចំណែកបក្ខពួក៣នាក់ទៀត បានរត់គេចខ្លួន។

CMA_LongBanner

សមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះកង់បីឥណ្ឌា ចេញពីមន្ទីរពេទ្យហុងអិន តាមផ្លូវមុន្នីរ៉េត សំដៅទៅផ្ទះរបស់ខ្លួន ស្រាប់តែជិះមកដល់ចំណុចកើតហេតុខាងលើ ក្បែរការ៉ាសាំងកាល់តិច ផ្លូវមុន្នីរ៉េត ក៏ស្រាប់តែលេចមុខជនសង្ស័យដែលបានជិះម៉ូតូម៉ាកនិច មកក្បែរកង់បីរបស់គាត់ ហើយបានធ្វើសកម្មភាពឆក់ទូរសព្ទ ដៃរបស់ជនរងគ្រោះ ស្រាប់តែពេលនោះ ម្ចាស់ម៉ូតូកង់បីបានបើកដេញហើយបានកៀរម៉ូតូជនសង្ស័យ បណ្តាលអោយដួលស្របពេលនោះ កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ១ បានល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន ឃើញហេតុការណ៍នោះ បានដេញឃាត់ខ្លួនបានជនសង្ស័យម្នាក់ និងម្នាក់ទៀតបានរត់គេចខ្លួនចំណែកបក្ខពួកដែលជិះម៉ូតូមួយគ្រឿងទៀត បិទគូទក៏បានរត់គេចបាត់ផងដែរ។

បច្ចុប្បន្នជនសង្ស័យកំពុងតែសាកសួរនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ១ ដើម្បកសាងសំណុំរឿងបញ្ចូនទៅកាន់អធិកាដ្ឋាននគរបាលខណ្ឌមានជ័យ ចាត់ការតាមផ្លូវច្បាប៕

អត្ថបទដែលជាប់ទាក់ទង
Open

Close