UI_LongBanner

អាជ្ញាធរក្រុងព្រះសីហនុ ក្តៅស្លឹកត្រចៀកហើយពាក់ព័ន្ឋទៅនឹងការដ្ឋាន យកផ្លូវធ្វើទីតាំងផ្ទុកសម្ភារសំណង់របស់ខ្លួន

107

ព្រះសីហនុ៖ បន្ទាប់ពីមានប្រតិកម្មពីប្រជាពលរដ្ឋ ជាពិសេសមានកិច្ចអន្តរាគមន៍ ពីឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩នេះ ក្រុមការងារក្រុងព្រះសីហនុ ក្រោមការបញ្ជាផ្ទាល់ពី លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានចុះហាមឃាត់ដោយបានផ្អាកការដ្ឋានមួយកន្លែង តាមបណ្តោយផ្លូវ ប៉ូលូវ៉ៃ ស្ថិតក្នុងក្រុមទី១៧ភូមិ០៤ សង្កាត់លេខ០៤ក្រុងព្រះសីហនុ ជាបណ្តោះអាសន្នដោយតម្រូវឱ្យម្ចាស់ការដ្ឋានរើយកសម្ភារសំណង់ចេញពីលើផ្លូវ។

យោងតាមប្រភពពីមន្ត្រីសាលាក្រុងដែលបានដឹកនាំក្រុមការងារ បានអះអាងថា ដោយមានការអនុញ្ញាត្តិអំពីលោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ លោកបានដឹកនាំក្រុមការងារចំរុះ ចុះមកធ្វើការហាមឃាត់ការដ្ឋានសំណង់មួយកន្លែង តាមបណ្តោយផ្លូវ ប៉ូលូវ៉ៃ ស្ថិតក្នុងក្រុមទី១៧ភូមិ០៤ សង្កាត់លេខ០៤ក្រុងព្រះសីហនុ ជាបណ្តោះអាសន្ន បន្ទាប់ពីក្រុមហ៊ុនសាងសង់ នេះបានយកផ្លូវសាធារណៈ ផ្ទុកសម្ភារសំណង់ បិទផ្លូវប្រជាពលរដ្ឋធ្វើដំណើរមួយចំហៀងផ្លូវ បង្កកកស្ទះយ៉ាងខ្លាំង អស់រយៈពេលជាច្រើនថ្ងៃមកហើយ បើទោះបីជាអាជ្ញាធរមូលដ្ឋានចុះមកធ្វើការណែនាំយ៉ាងណាក្តី។

CMA_LongBanner

ដូចនេះ ដើម្បីជាការព្រមានអាជ្ញាធរ ក្រុងសម្រេចធ្វើកំណត់ហេតុផ្អាកការដ្ឋានជាបណ្តោះអាសន្ន រង់ចាំក្រុមហ៊ុនសាងសង់រៀបចំសម្ភារសំណង់របស់ខ្លួន ចេញពីលើផ្លូវ ដោយយកសម្ភារសំណង់ចេញ នឹង ត្រូវហ៊ុព័ន្ធការដ្ឋានសំណង់របស់ខ្លួន ទៅតាមបច្ចេកទេសសាងសង់អោយរួចរាល់ជាមុនសិន ទើបអនុញ្ញាត្តិអោយបន្តការសាងសង់បន្តទៀត។

ជុំវិញចំណាត់ការយ៉ាងក្តៅគគុករបស់អាជ្ញាធរក្រុងនេះផងដែរ ក្រុមប្រជាពលរដ្ឋ បានសម្តែងការសាទរយ៉ាងខ្លាំង នឹងបានស្នើអោយអាជ្ញាធរមូលដ្ឋាន ជាពិសេសមន្ត្រីពាក់ព័ន្ឋ រឹងបន្តឹងបន្ថែមទៀតទៅលើក្រុមហ៊ុនសាងសង់ជាច្រើនទៀត ដែលគិតតែប្រយោជន៏ផ្ទាល់ខ្លួន ផ្ទុកសម្ភារសំណង់ផ្សេងៗនៅលើផ្លូវសាធារណៈ បង្ករផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់សាធារណៈ បង្ករភាពស្មុកស្មាញដល់អាជ្ញាធរដែនដី ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលធ្វើតំណើរតាមផ្លូវ៕ដោយ វ៉ើន កញ្ញា

អត្ថបទដែលជាប់ទាក់ទង
Open

Close