UI_LongBanner

ជួយគាំទ្រ ការ៉ុត គ្មានគីមីនៅមណ្ឌលគិរីផង !

360

កាលពីមុនមើមការ៉ុត ដែលទទួលទាននៅក្នុងប្រទេសកម្ពុជាទាំងអស់ ត្រូវបាននាំចូលមកពីបរទេស ប៉ុន្តែបច្ចុប្បន្ននេះ កសិករកម្ពុជាដាំការ៉ុតទទួលបានជោគជ័យ ១០០ភាគរយហើយ ហើយការដាំដុះមានលក្ខណធម្មជាតិ ១០០ភាគរយ ។

តាមការផ្សាយរបស់​គណនីហ្វេសប៊ុកមួយ ដែលមានឈ្មោះថា​ Voleak Muy បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក ដោយសូមឱ្យបងប្អូនខ្មែរជួយគាំទ្រ ការ៉ុត គ្មានគីមីនៅមណ្ឌលគិរី ទាំងអស់នេះផង ។

តាមការឱ្យដឹងរបស់ម្ចាស់ចម្ការការ៉ុត លោក ម៉ុយ រ៉ាដូ បានមានប្រសាសន៍ថា គាត់បានចាប់ផ្តើមរបរដាំការ៉ុតនេះ អស់រយៈពេល៤ ឆ្នាំមកហើយ នៅក្នុងភូមិទួល ឃុំអបួនឡឺ ស្រុកកោះញែក ខេត្តមណ្ឌលគិរី លើផ្ទៃដីកសិកម្មទំហំជាង ៣ហិកតា មានដាំការ៉ុត ដំឡូងបារាំង ឪឡឹកព័ណលឿង ដែលដំណាំរបស់គាត់គ្មានប្រើជីគីមី ឡើយ ។

CMA_LongBanner

ម្ចាស់គណនីហ្វេសប៊ុក បានបន្ថែមទៀតថា “ការ៉ុតមណ្ឌលគិរី ធម្មជាតិ ១០០ភាគរយ ដាំចម្ការខ្លួនឯងតែម្តងមានបោះដុំ និង លក់រាយ បើបងប្អូនចង់បានការ៉ុតមណ្ឌលគិរី និង មានប្រភពច្បាស់លាស់ អាចអាចកុម្ម៉ង់បាន។

ម្ចាស់គណនីខាងលើបានរៀបរាប់ថា “ការ៉ុត មណ្ឌលគិរី ដាំលក្ខណៈបែបធម្មជាតិ ១០០ភាគរយ មានរសជាតិផ្អែម ហើយមានក្លិនឈ្ញុយណាស់ បើបងប្អូនត្រូវការទិញអាចទក់ទងមកលេខទូរស័ព្ទនេះ ០៩៩ ៤៤៩ ៨៩៩, ០៨៨ ៨៤៤ ៩៨៩៩, ០៩៦ ៣០៣ ៦៩៩៩ ៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close