UI_LongBanner

ក្មេង​ទំនើង​មួយ​ក្រុម​ធំ នាំ​គ្នា​ឡើង​ទៅ​ជិះ​ម៉ូតូ​បង្ហោះ​លើ​ភ្នំ​បូក​គោក (​មាន​វី​ដេ​អូ​)

144

កំពត​៖ បើ​និយាយ​អំពី​ភ្នំ​បូកគោ គឺ​ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន ប្រាកដជា​បានដឹង​យ៉ាង​ច្បាស់ ថា​នេះ កន្លែង​ដើរ​កម្សាន្ត​យ៉ាង​ពេញ​និយម​មួយ​សម្រាប់​ភ្ញៀវ ជាតិ និង​អន្តរជាតិ​ផង​នោះ​។ ក្នុង​នោះ​បើ​ចង់​ឡើង​ទៅ​កាន់ កំពូលភ្នំ​បូកគោ យើង​ត្រូវ​ជិះ​ឡើង​តាម​ផ្លូវ​តែ​មួយ​គត់ ដែល​ត្រូវ​ពុះ​ជ្រែក​ព្រែ​ប្រឹក្សា និង​ភ្នំ ដែល​កន្លែង​ខ្លះ​នៃ​ផ្លូវ មាន​លក្ខណៈ​គ្រោះថ្នាក់ ព្រោះ​កោង​ពេក​។

ស្រាប់តែ​ពេល​ថ្មី​ៗ តាម​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ដែល​មានឈ្មោះ ថា Mrr Reoun បាន​បង្ហោះ​នៅ​វី​ដេ​អូ​មួយ ដែល​បង្ហាញ​អំពី​សកម្មភាព​របស់​ក្រុម​ក្មេង​ទំនើង ដែល​មាន​គ្នា​យ៉ាងច្រើន​។ ដោយ​ពួក​គេ​បាន​យក​ផ្លូវ​ឡើង​ភ្នំ​បូក​គោក ត្រង់​កន្លែង​យាយ ម៉ៅ ធ្វើ​ជាទី​តាំង​ជិះ​ម៉ូតូ​បង្ហោះ​យ៉ាង​ឡូយ​ទៅ​វិញ​។ជា​ពិសេស​សកម្មភាព​ទាំងនេះ គឺ​មិន​មាន​រំខាន​ដល់​សមត្ថកិច្ច​នៅ​ក្នុង​តំបន់​បន្តិច​នោះ​ទេ​។ តាម​គណនី​ខាងលើ​បាន​បញ្ជាក់​ថា “Part 1​បូកគោ​ព្រឹក​មិ​ញ​​ពួក​គាត់​ខំ​ហាត់​វិជ្ជា​គុណ​តាំងពី​ថ្ងៃ​ទី 01.09.2018​មក​ដល់​ពេល​នេះ​ពួក​គាត់​បាន​បញ្ចេញ​ហើយ​”​។ ក្រោយ​មើល​ការ​បើក​ម៉ូតូ​បង្ហោះ​នេះ គឺ​ពេល​ខ្លះ​ក៏​មាន​រថយន្ត​របស់​អ្នក​ទេសចរណ៍ បាន​ឆ្លងកាត់​ផង​ដែរ ដោយ​វា​អាច​បង្ក​ជា​គ្រោះថ្នាក់​៕

CMA_LongBanner

Part 1បូកគោព្រឹកមិញ🤗😂🤗ពួកគាត់ខំហាត់វិជ្ជាគុណតាំងពីថ្ងៃទី 01.09.2018មកដល់ពេលនេះពួកគាត់បានបញ្ចេញហើយ😂😂

Posted by Mrr Reoun on Sunday, June 9, 2019

ប្រភពៈ lookgooday

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close