UI_LongBanner

សាហាវណាស់ ឆក់ប៉ូលិសទាំងថ្ងៃតែម្ដង អស់កាំភ្លើងមួយដើម និងលុយជាង៣០០០ដុល្លារ…(មានវីដេអូ)

16,376

ភ្នំពេញ៖ មន្រ្តីអាវុធហត្ថលើផ្ទៃប្រទេសម្នាក់ ត្រូវក្រុមចោរឆក់កាបូបយកអស់លុយប្រមាណ ៣០០០ដុល្លារ និងកាំភ្លើងមួយដើម ខណៈជនរងគ្រោះក្នុងឯកសណ្ឋានស៊ីវិល កំពុងដើរចូលទៅរថយន្តមួយគ្រឿងដែលចតនៅម្ខាងផ្លូវ។ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅជិតរង្វល់មូលកាំកូស៊ីតធី ខណ្ឌទួលគោក។

តាមប្រភពបានបញ្ជាក់ថា​ មុនពេលកើតហេតុ ជនរងគ្រោះដែលគេដឹងថា ជាមន្រ្តីអាវុធហត្ថនៅការិយាល័យព្រហ្មទណ្ឌ នៃទីបញ្ជាការដ្ឋានអាវុធហត្ថលើផ្ទៃប្រទេស បានចេញពីម្ខាងផ្លូវ សំដៅទៅរថយន្តរបស់ខ្លួន ដោយកាន់កាបូប (មានកាំភ្លើង និងលុយប្រមាណ ៣០០០ដុល្លារ)។ ស្រាប់តែភ្លាមៗនោះ ក៏លេចមុខសញ្ញា២នាក់ ជិះម៉ូតូមួយគ្រឿងពាក់មួកសុវត្ថិភាព បានមកឆក់កាបូបរបស់ជនរងគ្រោះ បើកគេចបាត់ទៅ។

ក្រោយកើតហេតុជនរងគ្រោះ បានដាក់ពាក្យប្តឹង ដើម្បីតាមស្រាវជ្រាវចាប់ក្រុមចោរ ឆក់ទាំងនេះយកមកផ្តន្ទាទោសតាមច្បាប់៕

CMA_LongBanner

សូមទស្សនាវីដេអូខាងក្រោម៖

 

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close