UI_LongBanner

ក្រោយការប៉ះទង្គិចយ៉ាងហិង្សា ស្ថានការណ៍បានត្រឡប់មករកភាពស្ងប់ស្ងាត់វិញ

37

ហុងកុង៖ បន្ទាប់​ពី​មាន​ការ​ប៉ះទង្គិច​គ្នា​យ៉ាង​ហិង្សា ​រវាង​ក្រុម​បាតុករ និង​ កម្លាំង​ប៉ូលិស​កាលពី​ថ្ងៃ​ពុធ ទី១២ ខែមិថុនា ​ក៏មាន​ការ​ជួបជុំ​គ្នា​ជា​ថ្មី​ពេញ​មួយថ្ងៃកាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី១៣ ខែមិថុនា​មក ស្ថានការណ៍​ហាក់​បាន​ត្រឡប់​មក​រក​ភាព​ស្ងប់ស្ងាត់​ឡើង​វិញ​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​ដដែល ។

ចំណែក​សេចក្តីព្រាងច្បាប់​ដ៏​ចម្រូងចម្រាស ​ស្តីពី​ការ​ធ្វើ​បត្យាប័ន ​ជនសង្ស័យ​ហុងកុង​ទៅ​កាត់​ទោស​នៅ​ចិនប៉េកាំង ​ត្រូវបាន​សភា​ហុងកុង​ លើក​ពេល​ពិនិត្យ​ទៅ​ថ្ងៃ​ក្រោយ​វិញ ​ដោយ​មិន​បាន​បញ្ជាក់ពី​​ថ្ងៃខៃ​ច្បាស់លាស់​ទេ ។ យ៉ាង​ណា​ក៏​ដោយ ក្រុម​បាតុករ​បាន​ប្រកាស​ថា ពួក​គេ​នឹង​នាំ​គ្នា​ចុះ​ធ្វើ​បាតុកម្ម​កាន់​តែ​ធំ ​នៅ​ថ្ងៃ​អាទិត្យ​ចុង​សប្តាហ៍​នេះ ។ អ្វី​ដែល​គេ​បាន​សម្គាល់​ឃើញ ​នៅ​ក្នុង​ក្បួនបាតុកម្ម ​ប្រឆាំង​នឹង​សេចក្តីព្រាងច្បាប់​មួយ​នេះ គឺ​វត្តមាន​ជា​ថ្មី​របស់ហ្វូង​យុវជន ​នៅ​ជួរ​មុខ​ក្បួនបាតុកម្ម ។

CMA_LongBanner

លោក Jimmy Sham នៃ​អង្គការ​សិទ្ធិ​មនុស្ស Civil Human Rights Front ដែល​ជា​អង្គការ​ចម្បង​មួយ ​នៅ​ក្នុង​ការ​ដឹកនាំ​បាតុកម្ម​នេះ បាននិយាយ​​ថា៖ «យើង​នឹង​តស៊ូ ​ជាមួយ​​ប្រជាពលរដ្ឋ​ហុងកុង​រហូត​ដល់​ទី​បញ្ចប់‍» ។

លោក​បាន​បន្ថែម​ថា ពួកគេ​បាន​ដាក់​ពាក្យ​ដល់​អាជ្ញាធរ ​ដើម្បី​សុំ​សិទ្ធិ​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​អាទិត្យ​ខាង​មុខ​នេះ​ហើយ ។ លោក​បាន​ប្រាប់​អ្នក​កាសែត​​ថា៖ ‍«នៅ​ពេល​ប្រឈម​នឹង​ការ​ធ្វើ​ព្រងើយ​កន្តើយ ការ​មិន​ធ្វើ​តាម​ការ​ទាមទារ និង​ការ​គាប​សង្កត់ គឺ​វា​កាន់តែ​ធ្វើ​ឲ្យ​យើង​មានភាព​ខ្លាំងក្លា​បន្ថែម​ទៀត​ គឺ​ប្រជាពលរដ្ឋ​ហុងកុង​កាន់តែ​ច្រើន​ជាង​មុននឹង​ចូលរួម​នៅ​ក្នុង​ការ​តវ៉ា​នេះ‍» ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close