UI_LongBanner

បុរសម្នាក់ប្រើប្រាស់សាធាតុញៀនលើសកម្រិតដើរ បង្កអុកឡុកក្នុងមូលដ្ឋាន ផ្អើលប្រជាពលរដ្ឋភ័យខ្លាច សមត្ថកិច្ចចាប់ឃាត់

232
CMA_LongBanner

ភ្នំពេញ ៖ បុរសម្នាក់បែកថ្នាំដល់កម្រិត បានកាន់កាំបិទដើរបង្កអុកឡុកតាមផ្លូវ បន្ទប់ជួល បានចាប់អ្នកលក់ខ្យូងម្នាក់យក ក្បាលទៅបោកនិងក្បាលបុរសនោះបណ្ដាលអ្នកលក់ខ្យូវនោះបោកធ្មេញ ចំណែកបុរសនោះបែកក្បាលហូរឈាមជោគខ្លួន បង្កការភ្ញាក់ផ្អើលប្រជាពលរដ្ឋយ៉ាងខ្លាំង ភ្លាមនោះសមត្ថកិច្ចចុះទៅចាប់ឃាត់ សម្រេចដាក់ខ្នោះ ដៃជើង ដើម្បីការពារសុវត្តិភាព ខណៈដែលយុវជនបែកថ្នាំខាងលើកាចសែនកាច ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ នៅតាមផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។

យុវជនខាងលើ ក្នុងសភាពរវើរវាយ ស្រែកឡូឡា មានអាយុជាង២០ឆ្នាំ មិនដឹងថាផ្ទះសម្បែង ក្រុមគ្រួសារ នៅទីណាឡើយ ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា នៅវេលាម៉ោងខាងលើ ជនបែកថ្នាំ ដើរថ្មើរជើងមកដល់ចំណុចខាងលើ ចាប់បុរសអ្នកលក់ធ្យូងម្នាក់បោកក្បាលពលរដ្ឋជួយ រត់គេចខ្លួន ហើយជនខាងលើ យកបានកាំបិត ពីផ្ទះពលរដ្ឋ ដេញកាប់ ប្រជាពលរដ្ឋ តាមផ្លូវ ផ្ទះជួល ភ័យលស់ព្រលឹង ខ្លាចគ្រោះថ្នាក់ ស្រែឡូឡា បោកក្បាលនឹងជញ្ជាំងផ្ទះដោយខ្លួនឯង បែកហូរឈាមកក្លាក់ សមត្ថកិច្ចមូលដ្ឋានចុះទៅអន្តរាគមន៍ ចាប់ឃាត់ទម្រាំបាន សម្រេចមានតែដាក់ខ្នោះដៃ ជើងជាបណ្តោះអាសន្នសិន ដើម្បីធានាសុវត្តិភាព ។

ជនបែកថ្នាំខាងលើ សមត្ថកិច្ចចាប់ឃាត់រង់ចាំអាជ្ញាធរទំនាក់ទំនងទៅមន្ទីរសង្គមកិច្ចយកទៅមណ្ឌលសង្គមកិច្ចរាជធានីភ្នំពេញ ជៀសវាងដើរអុកឡុកតាមទីសាធារណៈ៕ ដោយ៖ ចំរើន

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close