UI_LongBanner

 ភ្ញាក់ផ្អើលទាំងព្រឹក ដោយសារមានគេប្រទះឃើញស្ត្រីម្នាក់ ដេកស្លាប់នៅមុខផ្ទះពលរដ្ឋ

246

កំពត៖ ស្ត្រីម្នាក់ត្រូវគេប្រទះឃើញដេកស្លាប់នៅមុខផ្ទះប្រជាពលរដ្ឋ ដោយពុំដឹងមូលហេតុច្បាស់លាស់ ប៉ុន្តែបើតាមការអះអាងពីអ្នកភូមិនិយាយថា ស្ត្រីរងគ្រោះខាងលើអាចស្លាប់ដោយសារផឹកស្រាមិនហូបអាហារ។

ធ្វើអោយមានការភ្ញាក់ផ្អើលនៃការប្រទះសពខាងលើ បានកើតឡើងនៅវេលាម៉ោងជាង៦ព្រឹក ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុចភូមិកោះខ្លូត ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ត្រង់ចំណុចមុខផ្ទះរបស់ឈ្មោះ ជីវ ធូ ដែលមានចម្ងាយពីផ្ទះស្ត្រីរងគ្រោះប្រមាណជាង១០០០ម៉ែត្រ។

តាមប្រភពព័ត៌មានពីអ្នកភូមិបានឲ្យដឹងថា ជនរងគ្រោះនេះ មានឈ្មោះ ចិន សុភី ភេទស្រី អាយុ៤៨ឆ្នាំ រស់នៅភូមិកោះខ្លូត ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ជាស្ត្រីម៉េម៉ាយរស់នៅម្នាក់ឯង គ្មានកូនចៅណាម្នាក់រស់នៅជាមួយទេព្រោះកូនៗទាំងអស់ទៅធ្វើការនៅខេត្តឆ្ងាយៗអស់ទៅហើយ។ បើតាមប្រភពដដែលបានបញ្ជាក់ទៀតថា កន្លងមកស្ត្រីរងគ្រោះតែងតែផឹកស្រាមិនសូវហូបអាហារទេ ហើយការស្លាប់នេះសង្ស័យយប់មិញស្ត្រីរងគ្រោះផឹកស្រាច្រើនប៉ុន្តែមិនហូបបាយ ហើយដើរចេញពីផ្ទះបំណងទៅផ្ទះម្តាយរបស់គាត់ដែលនៅឆ្ងាយពីគ្នាប្រមាណជាងមួយគីឡូម៉ែត្រតែទៅមិនរួចទើបដួលស្លាប់នៅមុខផ្ទះរបស់អ្នកភូមិតែម្តងទៅ។

CMA_LongBanner

ពាក់ព័ន្ធនឹងករណីស្ត្រីម្នាក់ស្លាប់ខាងលើ សមត្ថកិច្ចក៏បានចុះទៅពិនិត្យធ្វើកោសល្យវិច័យសពដោយហ្មត់ចត់ខ្លាចក្រែងការស្លាប់នេះទាក់ទិននឹងអំពើឃាតកម្មណាមួយ ប៉ុន្តែក្រោយពីពិនិត្យរួចរាល់ សមត្ថកិច្ចបានបញ្ជាក់អះអាងថា ស្ត្រីរងគ្រោះបានស្លាប់ដោយសារខ្យល់គរ ព្រោះហូបស្រាស្រវឹងមិនហូបបាយ ទើបបណ្តាលឲ្យវិលមុខដួលស្លាប់នៅពេលយប់គ្មានអ្នកណាដឹង លុះព្រឹកឡើងទើបអ្នកភូមិប្រទះឃើញបង្កការភ្ញាក់ផ្អើលតែម្តង។

បច្ចុប្បន្នសពស្ត្រីរងគ្រោះ ត្រូវបានអាជ្ញាធរនិងសមត្ថកិច្ចដឹកទៅកាន់លំនៅដ្ឋានរបស់សព ដើម្បីប្រគល់ឲ្យកូនចៅរៀបចំធ្វើបុណ្យទៅតាមប្រពៃណី៕ដោយ៖ HSP

អត្ថបទដែលជាប់ទាក់ទង
Open

Close