UI_LongBanner

ចោទប្រពន្ធថាមានសាហាយ ក៏សម្រេចចិត្តយកសាំងចាក់ដុតប៉ងសម្លាប់ប្រពន្ធ តែបានត្រឹមរបួសធ្ងន់

221

តាកែវ ៖ ព្រោះតែក្ដីស្រលាញ់ លោកប្ដីចោទប្រពន្ធថាមានប្រសាហាយ ថែមទាំងខ្លួនមានជំងឺប្រចាំកាយផងនោះ បានយកសាំងចាក់ដុតប៉ងសម្លាប់ ថែមទាំងយកកាំបិតអាក ធ្វើអត្តឃាតតាមក្រោយតែមិនបានសម្រេចបានត្រឹមតែរបួសធ្ងន់ទាំងពីរនាក់ ហេតុការណ៍នេះបានកើតឡើងនៅវេលាទៀបភ្លឺ​ ថ្ងៃទី១៣​ ខែមិថុនា​ ឆ្នាំ២០១៩​ នៅភូមិ​ត្រគៀត​ ឃុំត្រពាំងសាប​ ស្រុកបាទី​ ​ខេត្តតាកែវ​។

តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា នៅពេលព្រលប់បុរសជាប្តីបានយកសាំងទុករួចជាស្រេច លុះដល់វេលាម៉ោង៤ទៀបភ្លឺ​ ថ្ងៃទី១៣​ បុរសជាប្តីបានយកសាំងមួយធុងជះទៅលើប្រពន្ធ​ និងមួយកានទៀតបេីកគំរប​ចោល​បន្ទាប់មកប្តីក៏យកដែកកេះ កេះដុតតែម្តង​ រួចហេីយប្តីបានយកកាំបិតមកអាកខ្លួនឯងតាមក្រោយ​ ដេីម្បីបញ្ចប់ជីវិត​ នៅក្នុងភ្លេីងជាមួយគ្នា។

ខណៈនោះ អ្នកជិតខាងបានឃេីញភ្លេីងឆាបឆេះនៅក្នុងផ្ទះ រួចក៏រត់ទៅជួយ​ ប៉ុន្តែ​ទ្វាផ្ទះបានចាក់គន្លឹះ ដោយអ្នកជិតឃេីញភ្លេីងឆេះ​ និងលាយឡំជាសម្លេងស្រែក​ផងនោះ ក៏សម្រេចបុកទ្វារទម្លាយចូលតែម្តង​ ហេីយឃេីញភ្លេីងកំពុងឆាបឆេះ​ ប្រពន្ធ​ឡេីងស្ទេីរខ្លោចទៅហេីយ​ ចំណែក​ប្តីក៏បានអារកខ្លួនឯងដែរ​ តែមិនបានសម្រេច​។

ប្រភពដដែលបន្តថា បុរសជាប្តីមានជំងឺប្រចាំកាយ​ ចង់វិកល់ចរិតម្តងៗទៅហើយ ទើបកើតរោគប្រចណ្ឌប្រពន្ធរហូតដាច់ចិត្តធ្វើបែបនេះ។

CMA_LongBanner

បច្ចុប្បន្នប្រពន្ធត្រូវបានសាច់ញាតបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យលោកសង្ឃ​ ចំណែកប្តី​កំពុងសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត​ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close