UI_LongBanner

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញដឹកនាំគណប្រតិភូជាន់ខ្ពស់ ចាកចេញពីប្រទេសហុងគ្រី ពោះទៅកាន់ប្រទេស តាជីគីស្ថាន ដើម្បីចូលរួមសន្និសីទកំពូល CICA លើកទី៥

60

ហុងគ្រី៖ នៅថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញដឹកនាំគណប្រតិភូជាន់ខ្ពស់ ចាកចេញពីប្រទេស Hungary ឆ្ពោះទៅកាន់ប្រទេស Tajikistan ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី ៥ នៃសន្និសីទស្តីពីអន្តរសកម្មភាព និង វិធានការកសាងទំនុកចិត្តនៅអាស៊ី ដែលនឹងប្រព្រឹត្តិទៅនៅ ថ្ងៃទី ១៥ មិថុនា ស្អែកនេះ។ ក្រៅពីកិច្ចប្រជុំកំពូល សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងមានជំនួបទ្វេភាគីជាមួយប្រទេសជាដៃគូនៅទីនោះផងដែរ។

CMA_LongBanner

សូមជម្រាបថា កាលពីព្រឹកមិញនេះមុននឹងអញ្ជើញធ្វើដំណើរមកកាន់ប្រទេស Tajikistan សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារមួយចំនួនជាមួយ លោក Janos Ader ប្រធានាធិបតី និងលោក Laszlo Kover ប្រធានរដ្ឋសភានៃប្រទេស Hungary ដែលនឹងជម្រាបព័ត៌មានបន្ថែមនៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close