UI_LongBanner

ក្មេងប្រុសម្នាក់ បេីកម៉ូតូលឿនដូចហោះ ជាន់ហ្រ្វាំងមិនទាន់បុកចំកណ្ដាលរថយន្ត បណ្ដាលឱ្យរងរបួសធ្ងន់

146
CMA_LongBanner

ភ្នំពេញ៖ ក្មេងប្រុសម្នាក់ បេីកម៉ូតូលឿនដូចហោះជាន់ហ្រ្វាំងមិនទាន់បុកចំកណ្ដាលរថយន្តបណ្ដាលអោយដួលបោកក្បាលចូលក្រោមរថយន្តរងរបួសធ្ងន់ បញ្ជូនទៅកាន់មន្ទីពេទ្យ ខណៈដែលធ្វេីដំណេីស្របទិសគ្នារថយន្ត កូរ៉េបត់ឆ្វេង ត្រង់ចំណុចមុខផ្លូវចូលសាលាខណ្ឌ។

ហេតុការណ៍បានកេីតឡេីងកាលវេលាម៉ោង ២.០០នាទី រសៀល ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦A ត្រង់ចំណុចមុខសាលាខណ្ឌជ្រោយចង្វារ ។

តាមប្រភពពីកន្លែងកេីតហេតុ បានអោយដឹងថា មុនពេលកេីតហេតុ គេឃេីញរថយន្ដកូរ៉េពណ៌ខៀវ ដែលមានស្លាក់លេខ ភ្នំពេញ 2AT -4016 ធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ៦A ទិសដៅចូលរាជធានីភ្នំពេញ លុះមកដល់ចំណុចកេីតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកHongDa zoomer Xដែលមានស្លាក់លេខភ្នពេញ 1FJ -4126ក្នុងល្បឿនលឿនដូចហោះចាប់ហ្រ្វាំងមិនទាន់ក៏បានជ្រុលទៅបុកចំកណ្ដាលរថយន្ដ បណ្ដាលអោយដួលបោកចូលនៅក្រោមរថយន្ដ បាក់ជេីងខាងឆ្វេង សន្លប់ឈឹងត្រូវបានរថយន្តសង្ក្រោះបញ្ជូនទៅកាន់មន្ទីពេទ្យភ្លាមៗ ៕

ក្រោយកេីតហេតុ ក៏ឃេីញមានសមត្ថកិច្ចមូលដ្ឋានលោកក៏បានចុះដល់ទីតាំងកន្លែង កេីតហេតុដេីម្បីធ្វេីការវាស់វែង យករថយន្ដនិងម៉ូតូខាង លេីទៅរក្សាទុក ដេីម្បីរងចាំធ្វេីការដោះស្រាយនៅពេលក្រោយ ៕

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close