UI_LongBanner

យុវជនម្នាក់ស្លាប់ ក្នុងករណីផ្ទុះគ្រាប់បេ ពេលធ្វើស្មៅក្នុងចម្ការដំឡូង

176
CMA_LongBanner

យុវជនម្នាក់បានបាត់បង់ជីវិតភ្លាមៗក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់បេជាសំណល់សល់ពីសម័យសង្គ្រាម ខណៈយុវជនរូបនេះកំពុងធ្វើស្មៅក្នុងចំការដំបូង។ ហេតុការណ៍កើតឡើងនៅចំណុចមាត់ស្ទឹង ស្ថិតក្នុងភូមិថ្នល់បត់ ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីរសៀលថ្ងៃទី១៣ មិថុនាម្សិលមិញ។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់។

បើតាមលោក ហេង រតនា គ្រាប់បេដែលបានសម្លាប់យុវជននេះ ជាកាក់សំណល់ជាតិផ្ទុះសេសសល់ពីជំលោះរវាងខែ្មរ និងខែ្មរពីអតីតៈកាល។

យុវជនដែលបានបាត់បង់ជីវិតនេះ មានឈ្មោះ វិន ភេទប្រុស អាយុ ២១ ឆ្នាំ រស់នៅភូមិស្ទឹងត្រង់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

យោង​តាម​របាយការណ៍​របស់​អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កម្ចាត់​មីន​ និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន​ (C.M.A.A)​ ឆ្នាំ​២០១៨​ បានឱ្យដឹងថា មាន​ប្រជាពលរដ្ឋ​ចំនួន​ ៥៨​នាក់​ បាន​រង​គ្រោះ​ ដោយសារ​មីន​ និង​សំណល់​ជាតិ​ផ្ទុះ​សល់​ពី​សង្គ្រាម​។​ តាម​របាយការណ៍​ ​អ្នក​រង​របួស​ចំនួន​ ៤៨​នាក់​ ស្ដ្រី​ ០៥​នាក់​ បុរស​ ៣០​នាក់​ និង​កុមារ​ ១៣​នាក់​។​ ដោយឡែក​ចំពោះ​ជន​រង​គ្រោះ​ដល់​ស្លាប់មាន​ចំនួន​ ១០​នាក់​ ក្នុង​នោះ​ស្ដ្រី​ម្នាក់​ បុរស​ ០៦​នាក់​ និង​កុមារ​ចំនួន​ ០៣​នាក់​៕

GoldenSky-LongBanner
អត្ថបទដែលជាប់ទាក់ទង
Open

Close