UI_LongBanner

ប្រទះឃើញសពនារីម្នាក់អណ្ដែតទឹក មិនទាន់ដឹងមូលហេតុ

646

ភ្នំពេញៈសពនារីម្នាក់មិនស្គាល់អត្តសញ្ញាណម្នាក់ត្រូវបានប្រជាពលរដ្ធបានប្រទះឃើញអណ្ដែតទឹកតាមបណ្តោយមាត់ទន្លេសាបចំងាយខាងត្បូងស្ពានបាឡេប្រហែល៣០០ម៉ែត្រ។

   ហេតុការណ៍នេះបង្កមានការភ្ញាក់កាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១៤ខែមិថុនា  ឆ្នាំ២០១៩ស្ថិតតាមបណ្តោយម៉ាត់ទន្លេសាបត្រើយខាងកើតភូមិដើមរគរសង្កាត់ជ្រោយចង្វារខណ្ដជ្រោយចង្វារ។

សពនារីខាងលើមិនត្រូវបានគេស្គាលអត្តសញ្ញាណទេស្លៀកខោជើងខោហ្គេនពណ៌ខ្មៅពាក់អាវយឺតដៃវែងប្រខ្មៅផ្កាប់មុខអណ្តែតទឹកតាមម៉ាត់ទន្លេសាបទន្លេសាបត្រើយខាងកើត។

CMA_LongBanner

តាមប្រភពពីកន្លែងកេីតហេតុបានឲ្យដឹងថាសពខាងលើត្រូវបានគេប្រទះឃើញសពនារីអណ្តែតទឹកទន្លេរទើនៅម៉ាត់ទន្លេសាបត្រើយខាងកើតក្នុងសង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វារក៏ប្រាប់ទៅគ្នាគាត់ម្នាក់ទៀតរួចគ្នាគាត់ប្រាប់ទៅសន្តិសុខហេីយសន្តិសុខក៏រាយការណ៍ប្រាប់សមត្ថកិច្ចមកស្រងឡើងគោកដើម្បីពិនិត្យ។

សពនារីខាងលេីត្រូវបានសមត្ថកិច្ចយកទៅតម្កល់នៅវត្តថ្មីក្នុងខណ្ឌជ្រោចង្វារដេីម្បីពិនិត្យនិងរងចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង
Open

Close