UI_LongBanner

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដល់ទីក្រុងឌូសាន់បេ ប្រទេសតាជីគីស្ថានដោយសុវត្ថិភាព

34

ប្រទេសតាជីគីស្ថាន៖ នៅវេលាម៉ោង១៨:៥៥នាទី ម៉ោងនៅប្រទេសតាជីគីស្ថាន (Tajikistan) ត្រូវនឹងម៉ោង២០:៥៥ នាទី ម៉ោងនៅរាជធានីភ្នំពេញ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណប្រតិភូជាន់ខ្ពស់អញ្ជើញមកដល់ទីក្រុង Dushanbe, Tajikistan ប្រកបដោយសុវត្ថិភាពហើយ បន្ទាប់ពីបានធ្វើដំណើរចាកចេញពីទីក្រុង Budapest ប្រទេស Hungary អស់រយៈពេលប្រមាណ៥ម៉ោងតាមយន្តហោះពិសេសរួចមក។

CMA_LongBanner

វត្តមាននៃការ អញ្ជើញដល់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីសំណាក់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីតាជីគីស្ថាន ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេស តាជីគីស្ថាន និងឥស្សរជនជាន់ខ្ពស់របស់ព្រះរាជាណាចក្រកម្ពុជាជាច្រើនរូប។

នៅថ្ងៃទី ១៥ មិថុនា ស្អែកនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី ៥ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ីជាមួយបណ្តាប្រទេសជាច្រើនទៀតផង៕

អត្ថបទដែលជាប់ទាក់ទង
Open

Close