UI_LongBanner

វិធិងាយៗទាំង៨យ៉ាង អាចកម្ចាត់ខ្លាញ់ក្បាលពោះបានយ៉ាងឆាប់រហ័ស…

212

ខ្លាញ់ក្បាលពោះ ជាផ្នែកដែលពិបាកកម្ចាត់ចេញបំផុតមួយក្នុងរាងកាយ ស្រទាប់ខ្លាញ់ច្រើនតែបង្កឡើងដោយសារជម្រើសនៃការទទួលទានមិនត្រឹមត្រូវ និងរបៀបរស់នៅគ្មានសុខភាពល្អ។ ខាងក្រោមនេះ នឹងបង្ហាញតាមគន្លឹះមួយ៖

១. ទទួលទានទឹកក្រូចឆ្មារក្ដៅឧណ្ហៗនៅពេលពោះទទេរ គឺជាវិធីដ៏ងាយ ហើយប្រសើរបំផុតមួយជួយកម្ចាត់ខ្លាញ់ក្បាលពោះ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែច្របាច់ក្រូចឆ្មារមួយចំនួនចូលក្នុងទឹកក្ដៅឧណ្ហៗមួយកែវ រួចបន្ថែមអំបិលបន្តិច។ បន្តការទទួលទានរាល់ព្រឹកដើម្បីបង្កើនការដុតរំលាយអាហារ ក៏ដូចជាជាតិខ្លាញ់មិនល្អក្នុងរាងកាយ។

២. កាត់បន្ថយការទទួលទានបាយស ដោយទទួលទានអាហារដែលផ្សំឡើងពីស្រូវសាឡីជំនួសវិញ រួមបញ្ចូលទាំងបាយអង្ករសម្រូប, នំប័ុងស្រូវសាឡី, ម្ស៉ៅធញ្ញជាតិ និងធញ្ញជាតិគ្រាប់ពេញជាដើម។

៣. ជៀសវាងអាហារមានជាតិផ្អែម ឬផ្ទុកជាតិស្ករកែច្នៃ ក៏ដូចជាអាហារសម្បូរទៅដោយជាតិខ្លាញ់ ឬប្រេងមិនល្អ។ ការទទួលទានអាហារទាំងនេះភាគច្រើន គឺបង្កើនការស្តុកទុកខ្លាញ់នៅត្រង់ភ្លៅ និងក្បាលពោះ។

៤. ទទួលទានទឹកធម្មតាឱ្យបានច្រើនរាល់ថ្ងៃ ប្រសិនបើអ្នកចង់កម្ចាត់ខ្លាញ់ក្បាលពោះ។ ការទទួលទានទឹកគ្រប់គ្រាន់ជាប្រចាំជួយបង្កើនការដុតរំលាយអាហារ និងជាតិខ្លាញ់ ក៏ដូចជាកម្ចាត់ជាតិពុលផ្សេងៗចេញពីក្នុងរាងកាយ។

CMA_LongBanner

៥. ទទួលទានខ្ទឹមសឆៅប្រមាណពី ២ ទៅ ៣ កំពឹសរៀងរាល់ព្រឹក ហើយទទួលទានទឹកក្រូចឆ្មារ ១ កែវ បន្ទាប់ពីនោះ។ រូបមន្តនេះនឹងធ្វើឱ្យអ្នកស្រកទម្ងន់ ក៏ដូចជាខ្លាញ់ក្បាលពោះបានលឿនទ្វេដង ហើយក៏ជួយបង្កើនចរន្តឈាមរត់ក្នុងរាងកាយបានកាន់តែប្រសើរផងដែរ។

៦. ជៀសវាងការទទួលទានអាហារដែលគ្មានបន្លែសោះ រួមទាំងអាហារបំពងដែលមានផ្ទុកជាតិខ្លាញ់មិនល្អ និងសាច់សម្បូរខ្លាញ់ ប្រសិនបើអ្នកចង់កម្ចាត់ខ្លាញ់ក្បាលពោះ។

៧. ទទួលទានបន្លែផ្លែឈើឱ្យបានច្រើនជាប្រចាំ ពិសេសនៅពេលព្រឹក និងល្ងាច។ ការធ្វើបែបនេះមិនត្រឹមតែធ្វើឱ្យអ្នកឆាប់ស្រកទម្ងន់ ឬខ្លាញ់ក្បាលពោះប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងផ្ដល់ឱ្យរាងកាយនូវសារធាតុប្រឆាំងអុកស៊ីតកម្ម, ជាតិរ៉ែ និងវីតាមីនចាំបាច់ជាច្រើនផងដែរ។

៨. បន្ថែមគ្រឿងទេសមានរសជាតិហឹរដូចជាម្ស៉ៅឈើអែម, ខ្ញី, ម្រេចខ្មៅ និងម្ទេសក្នុងអាហារ គឺជាវិធីដ៏ល្អបំផុតដែលជួយបង្កើនការធន់នឹងអាំងស៊ុយលីនរបស់រាងកាយ ហើយកាត់បន្ថយកម្រិតនៃជាតិស្ករក្នុងឈាមទប់ស្កាត់ការទទួលទានច្រើនលើសកម្រិត៕

Credit: health.com.kh

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close