UI_LongBanner

ល្បីទៀតហើយ! ដេកពេទ្យ ៩ថ្ងៃ អស់៥២០០ដុល្លារ…(មានវីដេអូ)

1,354

កក្រើកពេញបណ្ដាញសង្គមហ្វេសប៊ុកទៀតហើយ ដោយគណនីហ្វេសប៊ុកឈ្មោះ “ខេមរា គូប៉ូតា” បានបង្ហោះថា ដេកពេទ្យ៩ ថ្ងៃ​ចេញ​វិក្កយ​បត្រ​អស់​ ៥២០០​$​ ជួយអោយគាត់ល្បីផង​ តេីការព្យាបាលក្នុងមួយថ្ងៃ តេីត្រូវចំណាយលុយអស់ប៉ុន្មាន សម្រាប់អ្នកក្រពេលទៅកាន់កន្លែងព្យាបាល និងសង្គ្រោះ​អាយុជីវិតមនុស្ស​។

ករណីនេះ បានកើតទៅក្រុមគ្រួសារមួយមកពីភូមិពានភ្លើង ឃុំស្មោងខាងជើងស្រុកកំចាយមារខេត្តព្រៃវែង ដែលបាន​យកកូនតូចៗ២នាក់ ទៅព្យាបាលជំងឺគ្រុនឈាមនៅគ្លីនិកឯកជនមួយឈ្មោះ ហម ឡុង ខាងក្រោយស្តុបថ្មដាផ្ទះលេខ 9BEo ផ្លូវលេខ140 សង្កាត់មនោរម្យខណ្ឌ៧មករារាជធានីភ្នំពេញ (កាលពីថ្ងៃទី១៤ខែមិថុនាឆ្នាំ២០១៩)។ គ្រួសាររងគ្រោះថាក្រោយពីព្យាបាលបាន៩ថ្ងៃនៅថ្ងៃទី១៤ មិថុនាឆ្នាំ២០១៩ ដែលជាថ្ងែត្រូវចេញគ្រួសារគាត់ត្រូវគ្រូពេទ្យប្រាប់ថាការព្យាបាលអស់​តម្លៃចំនួន៥២០០$​ហើយ​ត្រូវបង់មុនម៉ោង៥ល្ងាចមុនចាកចេញ។

ក្រោយពីរូបគាត់បានបង្ហោះករណីលើបណ្តាញសង្គមហ្វេសបុកឃើញថាមានការចែករំលែកយ៉ាងផុសផុលពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសបុកថាតម្លៃនេះពិតថ្លៃហួសហេតុ យ៉ាងណាមិញមិនទាន់មានការបកស្រាយពីម្ចាស់ក្លីនិចដែលព្យាបាលនោះនៅឡើយទេ។

សូមទស្សនាវីដេអូខាងក្រោម៖

CMA_LongBanner

Posted by ខេមរា គូប៉ូតា on Friday, June 14, 2019

Posted by ខេមរា គូប៉ូតា on Friday, June 14, 2019

ប្រភព៖ thmeyload.com

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close