UI_LongBanner

បុរសម្នាក់ប្រើសារធាតុញៀនលើសកម្រិតដើរវាយគេ និងរត់ចូលក្នុងផ្ទះប្រជាពលរដ្ឋបង្កការភ័យខ្លាច នៅខណ្ឌពោធិ៍សែនជ័យ

120

ភ្នំពេញ ៖ បុរសម្នាក់ជាអនិកជនខ្មែរ-អាមេរិក និង ជាគ្រូភាសាសាលាឯកជន «ស្វីតហូម» ប្រើប្រោស់សារធាតុញៀនលើសកម្រិត ដើរបង្កហិង្សាដេញវាយអ្នកភូមិរត់គ្រប់គ្នា ស្រាប់តែបុរសដែលប្រើប្រាសសារធាតុញៀនលើសកម្រិតនោះ រត់ចូលផ្ទះអ្នកជិតខាងវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះរបស់គេ វាយបំបែកកញ្ចក់ទ្វារ គប់អំបែងកញ្ចក់កែវ មកលើសមត្ថកិច្ច ផ្អើលអស់សមត្ថកិច្ចខណ្ឌពោធិសែនជ័យ និងនគរបាលនាយកដ្ឋានអន្តោប្រវេសន៍ ទៅអន្តរាគមន៍ទម្រាំចាប់ខ្លួនជនសង្ស័យបានប្រើប្រាស់រយៈពេលជាច្រើនម៉ោង ។

ហេតុការនេះបានកើតឡើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩នៅវេលាម៉ោង១១នឹង៣០ ដែលស្ថិតនៅផ្ទះល្វែង ក្នុងភូមិព្រៃទាទី២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ក្នុងប្រតិបត្ដិការណ៍ចុះឃាត់ខ្លួននៅកន្លែងកើតហេតុសមត្ថកិច្ចបានប្រើបំពង់ពន្លត់អគ្គិភ័យបាញ់ចូលទៅខាងក្នុងទើបចាប់ខ្លួនបានវេលាម៉ោង១រសៀលថ្ងៃខែដដែល

បើតាមសាក្សីបានប្រាប់ឲ្យដឹងថា  ជំហានដំបូងស្មានតែជន បង្កជាជនជាតិបរទេសកម្លាំងសមត្ថកិច្ចទាំងប៉ុស្តិ៍ខណ្ឌកម្លាំងនគរ បាលនាយកដ្ឋានអន្តោប្រវេសន៍ ក្រោយពីចាប់ខ្លួនបាន  ទើបដឹងថាជាជនជាតិខ្មែរ តែធ្លាប់នៅសហរដ្ឋអាមេរិក៣០ឆ្នាំ ។

CMA_LongBanner

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា  ជនបង្កមានឈ្មោះ កែ គិរី ភេទប្រុស អាយុ៣ ៩ឆ្នាំ ស្នាក់នៅផ្ទះជួលជាប់ផ្ទះកើតហេតុ មានស្រុកកំណើតនៅ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិសាត់ ក្រោយឆ្នាំ១៩៧៩ បានភៀសខ្លួនទៅរស់នៅសហរដ្ឋអាមេរិក៣០ឆ្នាំ ហើយបានវិលត្រឡប់មករស់នៅ ប្រទេសកម្ពុជាវិញ៧ឆ្នាំមកហើយ ដោយសារ មិនបានចូលសញ្ជាតិអាមេរិក ត្រូវបានបណ្តេញវិលត្រឡប់មកវិញ អួតតាំងខ្លួនជាអនិកជន ទៅក្នុងរបរជា គ្រូបង្រៀនភសារអង់គ្លេស នៅសាលា ស្វីតហូន ក្នុងភូមិព្រៃទា សង្កាត់ចោមចៅទី៣ រស់នៅជាមួយ ស្ត្រីម្នាក់ ដែលមិនទាន់រៀបការ ។

ចំណែកម្ចាស់ផ្ទះរងគ្រោះ ឈ្មោះ រ៉េត លីមហួ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនឯកជន រស់នៅផ្ទះកើតហេតុ ជាប់ផ្ទះជួលរបស់ជនសង្ស័យ  ។

ក្រោយមកសមត្ថកិច្ចនាំខ្លួនទៅកាន់ផ្នែកជំនាញអធិការដ្ឋាន ហើយជនរងគ្រោះ ក៏ទៅដាក់ពាក្យបណ្តឹងផងដែរ ដោយខូតខាតទ្រព្យសម្បត្តិអស់ជាច្រើននៅក្នុងផ្ទះ។ដោយ៖ចំរើន

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close