UI_LongBanner

តាមពិតចឹងសោះ នារីរូបស្រស់ដែលតែងតែនិយាយពីបញ្ហាផ្លូវភេទ បានចេញមុខបកស្រាយ អំពីព័ត៌មានដែលចោទប្រកាន់រូបនាង និងសង្សាបោកប្រាស់ខ្ចីលុយគេជាច្រើននាក់មិនសង…(មានវីដេូ)

478

ប្រិយមិត្ដមួយចំនួនប្រាកដជាបានដឹងហើយថា កាលពីថ្ងៃច័ន្ទ ទី១០ ខែមិថុនា ឆ្នាំ២០១៩ មានព័ត៌មានមួយចំនួន បានចុះផ្សាយនៅលើបណ្ដាញសង្គម ហ្វេសប៊ុក ដោយលើកឡើងថា៖”កញ្ញា សម្បត្តិ សុក្រសុវណ្ណកេសរ ដែលត្រូវគេស្គាល់ថាជា Catherine Harry អ្នកបង្កើតទំព័រវីដេអូប្លក់ (Vlog) ឈ្មោះ A Dose of Cath ទាក់ទងនឹងបញ្ហាស្ត្រីនិងសង្គម និងបញ្ហាផ្លូវភេទដែលតែងតែបង្ហោះវីដេអូទាក់ទងនឹងការរួមភេទ ធ្វើឱ្យទស្សនិកជន និង បណ្តាញសង្គម

មានការភ្ញាក់ផ្អើលនោះ បានរងការចោទប្រកាន់ថាបានចូលរួមផ្សំគំនិតបោកប្រាស់ក្នុងការខ្ចីលុយដើម្បីឱ្យមិត្តប្រុសរបស់ខ្លួនឈ្មោះ ជុំ បញ្ញា ដែលសព្វថ្ងៃនេះកំពុងរងបណ្តឹងទាក់ទងនឹងករណីជួលកាម៉េរារបស់គេជាច្រើនគ្រឿងមិនសង ហើយលើសពីនេះទាក់ទងនឹងការខ្ចីលុយគេមិនសងជាច្រើននាក់”។

ដោយឡែកបន្ទាប់ពីព័ត៌មាននេះ ត្រូវបានចែកចាយពេញបណ្ដាញសង្គម រួចមក បានធ្វើឲ្យរូបនាងមានការប្រតិកម្មយ៉ាងខ្លាំង ដោយធ្វើឲ្យរូបនាងនៅខណៈពេលមុននេះបន្ដិច ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេករបស់នាង A Dose of Cath បានបង្ហោះវីដេអូ ដោយបាននិយាយបកស្រាយចំពោះរឿងមួយនេះ និងបានបញ្ជាក់ថា នាងមិនមានជាប់ពាក់ព័ន្ធចំពោះរឿងមួយនេះឡើយ។ ក្នុងនោះផងដែរ A Dose Of Cath បានភ្ជាប់សារយ៉ាងដូច្នេះថា៖”រឿងរ៉ាវទាំងអស់ដែលនៅពីក្រោយអ្វីដែលគេបានបង្ហាញ។ All the accusations and slander, but what’s the tee? Here it is.”៕

CMA_LongBanner

សូមទស្សនាវីដេអូខាងក្រោម៖

តើមានរឿងអីកើតឡើង?

រឿងរ៉ាវទាំងអស់ដែលនៅពីក្រោយអ្វីដែលគេបានបង្ហាញ។All the accusations and slander, but what's the tee? Here it is.

Posted by A Dose of Cath on Friday, June 14, 2019

ប្រភពៈ vdoamazing.com

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close