UI_LongBanner

ចាប់បានជនសង្ស័យដែលធ្វេីសកម្មភាពកាច់កញ្ចក់រថយន្ត របស់ប្រជាពលរដ្ឋដែលទុកនៅមុខផ្ទះ…

66

ភ្នំពេញ៖ ចាប់បានជនសង្ស័យដែលធ្វេីសកម្មភាពកាច់កញ្ចក់រថយន្ត របស់ប្រជាពលរដ្ឋ ដែលទុកនៅមុខផ្ទះ បង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចនគរបាលសង្កាត់ស្រះចក មកវាយខ្នោះ ខណៈដែលប្រជាពលរដ្ឋចាប់បានជាក់ស្ដែងនៅកន្លែងកេីតហេតុ។ ហេតុការណ៍នេះបានកេីតឡេីង នៅវេលាម៉ោង៣.៣០ នាទី រសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅក្បែរវិហាចាម ក្នុងភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភព ជនរងគ្រោះបានប្រាប់ក្រុមការងារយេីងអោយដឹងថា ជារៀងរាល់ថ្ងៃគាត់តែងតែទុករថន្តរបស់គាត់នៅខាងផ្ទះ ក្នុងមួយអាទិត្យនេះបានបាត់ ២ ដងទាំងលេីកនេះហេីយ លេីកមុនបាត់ខាងស្ដាំ មិនទាន់និងបានទៅដាក់វិញផង តាំងពីបាត់ម្ដងមក គាត់តែងតែចេញពីក្នុងផ្ទះមកមេីល ជាញឹកញាប់ លុះមកដល់វេលាម៉ោង៣.៣០នាទីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ ពេលគាត់ចេញមកមេីលក៍ប្រទះឃេីញជនសង្ស័យម្នាក់កំពង់តែកាច់កញ្ចក់ឡានខាងឆ្វេងរបស់ទៀត ក៍ស្រែកផ្អេីលប្រជាពលរដ្ឋនិងសមត្ថកិច្ច ចាប់បានជនសង្ស័យម្នាក់ និងក្មេងប្រុសម្នាក់ទៀត(សុំមិនបញ្ចេញឈ្មោះ)អាយុ១០ត្រូវជនសង្ស័យនាំមកទាំងមិនដឹងរឿងអោយអង្គុយលេីម៉ូតូលេង ។

CMA_LongBanner

ក្រោយពីសមត្ថកិច្ចវាយខ្នោះយកមកដល់ប៉ុស្តិ៍ស្រះចកក ជនសង្ស័យឈ្មោះ ភិន ចំរេីន ភេទប្រុសអាយុ ២១ឆ្នាំ បុខរបរមិនពិតប្រាកដ បានសារភាពថា គាត់ពិតជាបានកាច់កញ្ចក់ថយន្តរបស់គេពិតប្រាកដមែន ចំណែកក្មេងម្នាក់ទៀតនេះ គឺជនសង្ស័យនាំមកអោយជិះម៉ូតូ និងអង្គុយលេីម៉ូតូលេង ដោយមិនពាក់ព័ន្ធក្នុងករណីកាច់កញ្ចក់រថយន្តនេះទេ។
សម្ភារៈដែលសមត្ថកិច្ចដកហូតបានជាក់ស្ដែងមានម៉ូតូធ្វេីសកម្មភាពម៉ាកវ៉េវសេរីចាស់មួយគ្រឿងពាក់ស្លាកលេខ.ទ-0230 ភព-1 និងកញ្ចក់រថយន្តមួយដែលលូចបាន ។
បច្ចុប្បន្នជនសង្ស័យ សមត្ដកិច្ចនគរបាលសង្កាត់ស្រះចក កំពង់សួរនាំ និងចាត់ការតាមនិតិវិធីច្បាប់ ។

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close