UI_LongBanner

បេីមិនចង់មានបញ្ហាសុខភាព​ អ្នកគួរតែហាត់ប្រាណឱ្យបានទៀងទាត់

89

១. អ្នកគួរតែហាត់ប្រាណឲ្យបានទៀងទាត់ ព្រោះការធ្វើចលនាអាចជួយធ្វើឲ្យសុខភាពអ្នករឹងមាំខ្លាំងណាស់។ ជាហេតុដែលធ្វើឲ្យអ្នកមិនសូវកើតជំងឺនានាឡើយ។ ដូចនេះ ទោះបីជាអ្នកមិនមានពេលទៅហាត់ប្រាណ ក៏អ្នកគួរតែធ្វើការងារផ្ទះដែរ ដើម្បីអាចបញ្ចេញចលនា និងបែកញើស នោះជំងឺទាំងឡាយនឹងមិនមករកអ្នកឡើយ។

២.​ អ្នកគួរតែប្រកាន់ឲ្យខ្ជាប់នូវទម្លាប់រស់នៅប្រចាំថ្ងៃដែលល្អៗរបស់អ្នក ដោយគួរតែពិសារអាហារឲ្យបានទៀងពេល និងសម្បូរទៅដោយសារធាតុចិញ្ចឹម។ ជាពិសេស អ្នកគួរតែចូលគេងពីព្រលឹម ហើយក្រោកពីព្រលឹម ទើបអាចការពារសុខភាពអ្នកបានល្អ។

៣.​ ក្រោយពេលដែលអ្នកក្រោកឡើងក្នុងពេលព្រឹក អ្នកអាចញ៉ាំទឹកចំនួនមួយកែវបាន ព្រោះអាចជួយជម្រុញឲ្យក្រពះ និងពោះវៀនអ្នកដំណើរការល្អ ថែមទាំងជួយអ្នកមិនឲ្យប្រឈមមុខនឹងជំងឺទល់លាមកទៀតផង។

CMA_LongBanner

៤.​  អ្នកគួរតែរក្សាអារម្មណ៍ឲ្យស្ងប់ និងចិត្តស្ងប់ ទើបអាចធ្វើឲ្យសុខភាពអ្នកល្អ មិនសូវកើតជំងឺឡើយ ព្រោះផ្លូវចិត្តអ្នកតែងស្ថិតក្នុងសភាពប្រក្រតី ដោយធ្វើឲ្យសុខភាពអ្នកក៏អាចល្អតាមនោះដែរ។

៥.​  អ្នកគួរតែពិភាក្សាគ្នាឲ្យបានច្រើន ព្រោះនៅពេលដែលអ្នកផ្លាស់ប្តូរគំនិតគ្នាច្រើន នឹងធ្វើឲ្យអ្នកមានអារម្មណ៍ល្អ។ ដូចនេះ អ្នកគួរតែអនុវត្តតាមវិធីទាំងនេះ ដើម្បីអាចការពារសុខភាពអ្នកបានល្អ និងមានអាយុវែង៕

ប្រភព:​  Health.com.kh

 

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close