UI_LongBanner

នគរបាល​ព្រហ្មទណ្ឌ​ ខេត្តបន្ទាយមានជ័យ បញ្ជូន​ជនសង្ស័យ​លួច​រថយន្ត​ទៅ​តុលាការ​

54

បន្ទាយ​មាន​ជ័យ​៖​ នគរបាល​ជំនាញ​ ព្រហ្មទណ្ឌ​កំរិត​ស្រាល​ រៀបចំ​សណុំ​រឿង​បញ្ជូន​ជនសង្ស័យ​ម្នាក់​ ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ ចាត់ការ​តាម​នី​តិ​វិធី​ច្បាប់​នា​ថ្ងៃនេះ​ បន្ទាប់​ពី​ត្រូវ​បាន​បង្ក្រាប​ចាប់​ឃាត់ខ្លួន​នៅ​វេលា​ម៉ោង​៩​និង​០៥​នាទី​ នៅ​ព្រឹក​ថ្ងៃ​ទី​២០​ ខែ​ មិថុនា​ ឆ្នាំ​២០១៩​ នៅ​ចំណុច​ផ្ទះ​បងស្រី​របស់​គេ​ នៅ​ភូមិ​ថ្នល់​បត់​ ឃុំ​អូរ​បី​ជាន់​ ស្រុក​អូរ​ជ្រៅ​ ខេត្តបន្ទាយមានជ័យ​ ។​

​យោង​តាម​របាយការណ៍​របស់​ លោក​វរសេនីយ៍ឯក​ ខែ​ម​ សុ​ភ័​ណ្ឌ​ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ បាន​ឲ្យ​ដឹង​ថា​ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ថា​ មាន​ករណី​លួច​រថយន្ត​មក​។​ លោក​ឧត្តមសេនីយ៍ទោ​ អាត់​ ខែ​ម​ ស្នងការ​នគរបាល​ ខេត្តបន្ទាយមានជ័យ​ បាន​ដាក់​ផែនការ​ឲ្យ​កម្លាំងនគរបាល​ព្រហ្មទណ្ឌ​ដឹកនាំ​ប្រតិបត្តិការ​ផ្ទាល់​ដោយ​ លោក​ឧត្តមសេនីយ៍ត្រី​ សិទ្ធ​ ឡោះ​ ស្នងការ​រង​ ទទួល​ការងារ​ ព្រហ្មទណ្ឌ​ ។​

​លោក​និង​កម្លាំង​ជំនាញ​ក្រោម​ឱវាទ​ និង​កម្លាំង​ជំនាញ​របស់​ អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយចេក​ កម្លាំង​នគរបាល​ស្រុក​ថ្មពួក​ និង​កម្លាំង​នគរបាល​ស្រុក​អូរ​ជ្រៅ​ បាន​បើក​កិច្ច​ប្រតិបត្តិការ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ និង​ឈាន​ដល់​ការ​បង្ក្រាប​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ ឈ​ន​ សូ​រិ​យ៉ា​ (​ហៅ​យ៉ា​)​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ បច្ចុប្បន្ន​រស់នៅ​ ភូមិ​ថ្មពួក​ ឃុំ​ថ្មពួក​ ស្រុក​ថ្មពួក​ ខេត្តបន្ទាយមានជ័យ​ នៅ​ចំណុច​ផ្ទះ​បងស្រី​របស់​គេ​ឈ្មោះ​ឈ​ន​ ឈឺ​ន​ អាយុ​៤៦​ឆ្នាំ​ នៅ​ភូមិ​ថ្នល់​បត់​ ឃុំ​អូរ​បី​ជាន់​ ស្រុក​អូរ​ជ្រៅ​ ខេត្តបន្ទាយមានជ័យ​ ក្រោយ​ពី​ជនសង្ស័យ​រូប​នេះ​ បាន​ធ្វើ​សកម្មភាព​លួច​រថយន្ត​ម៉ាក​កា​ម៉ា​រី​ឆ្លាម​ ពណ៌​កណ្តុរ​ប្រ​ម៉េះ​ សេរី​១៩៩៩​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2D.8731​ របស់​ឈ្មោះ​ ពៅ​ វឿ​ន​ ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ​ និង​ប្រពន្ធ​ ឈ្មោះ​ ប៉ុ​ល​ សុ​ភី​ អាយុ​៣០​ឆ្នាំ​ នៅ​ ភូមិ​ទ្រាស​ ឃុំ​ទ្រាស​ ស្រុក​ស្វាយចេក​ ខេត្តបន្ទាយមានជ័យ​ បាន​សម្រេច​ហើយ​ជិៈ​យក​ទៅ​ប្លុង​ទុក​ចោល​នៅ​លើ​ផ្លូវលំ​ចំណុច​ផ្លូវបំបែក​ ចម្ងាយ​ពី​ផ្លូវ​ជាត​លលេ​ខ​២៥៨​ ប្រហែល​៥​គីឡូម៉ែត្រ​ ។​

CMA_LongBanner

​លោក​ឧត្តមសេនីយ៍ត្រី​ សិទ្ធ​ ឡោះ​ ស្នងការ​រង​ ទទួល​ការងារ​ព្រហ្មទណ្ឌ​ បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​៖​ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​បាន​សារភាព​ថា​ ខ្លួន​គេ​ពិតជា​លួច​ឡាន​ម៉ាក​កា​ម៉ា​រី​ឆ្លាម​នោះ​មែន​ បន្ទាប់​ពី​គេ​បាន​ខ្ចី​ម៉ូតូ​អ្នក​ជិតខាង​ នៅ​វេលា​ម៉ោង​៨​យប់​ ថ្ងៃ​ទី​១៨​ ខែមិថុនា​ ឆ្នាំ​២០១៩​ ជិៈ​មក​លេង​ផ្ទះ​ឪពុក​របស់​គេ​នៅ​ភូមិ​ព្រហូត​ សង្កាត់​អូរ​អំបិល​ ក្រុង​សិរី​សោភ័ណ​ ខេត្តបន្ទាយមានជ័យ​ ពេល​ជិៈ​បាន​ប្រមាណ​១៥​គីឡូម៉ែត្រ​ ក៏​ឃើញ​រថយន្ត​មួយ​គ្រឿង​ ទុក​នៅ​លាន​ដំឡូង​មី​ មាន​ទាំង​សោ​ស្រាប់​ មិន​ចាក់សោ​ទ្វារ​ជាស​ឱកាស​ ល្អ​ រូបគេ​ក៏​លួច​យក​ឡាន​នោះ​ ហើយ​ទុក​ម៉ូតូ​នៅ​ទីនោះ​ទាំង​សោរ​ឲ្យ​ម្ចាស់​ឡាន​វិញ​ ។​

ពេល​បើក​ដល់​ផ្ទះ​ឪពុក​គេ​ កាត់​មិន​បើកទ្វារ​របង​ទេ​ដោយ​ឲ្យ​គេ​យក​ឡាន​ប្រគល់​ឲ្យ​ម្ចាស់​គេ​វិញ​ គេ​បើក​លេង​នៅ​ក្នុង​ក្រុង​សិរី​សោភ័ណ​រួច​ ក៏​បើក​ទៅ​លេង​ផ្ទះ​បងស្រី​គេ​ លុះ​ព្រឹក​ថ្ងៃ​ទី​២០​ ខែមិថុនា​ ក៏​ត្រូវ​កម្លាំង​នគរបាល​ចាប់ខ្លួន​ ។​ លោក​ឧត្តមសេនីយ៍​ស្នងការ​រង​ សិទ្ធ​ ឡោះ​ ក៏​បាន​បញ្ជាក់​ថា​៖​ ជនសង្ស័យ​ឈ្មោះ​ ឈ​ន​ សូ​រិ​យ៉ា​ ហៅ​ យ៉ា​ ធ្លាប់​ជាប់​ពន្ធនាគារ​ ពី​បទ​ជាប់​ពាក់ព័ន្ធ​ករណី​មនុស្សឃាត​ ក្រោយ​ចេញពី​ពន្ធនាគារ​ធ្វើ​សកម្មភាព​លួច​ឡាន​ ។​

​បច្ចុប្បន្ន​កម្លាំង​ជំនាញ​នគរបាល​កំរិត​ស្រាល​ បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់​ ចំណែក​រថយន្ត​ លោក​ឧត្តមសេនីយ៍ទោ​ អាត់​ ខែ​ម​ ស្នងការ​នគរបាល​ខេត្ត​ បាន​ធ្វើការ​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ​ ៕​

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close