UI_LongBanner

អាជ្ញាធរឃុំពើកបើកភ្លើងខៀវអោយទីតាំងលក់បាយនិងកាហ្វេមួយកន្លែង បង្កប់ល្បែងភ្នាល់ស៊ីសងជល់មាន់តាមអនឡាញ

373

កណ្តាល៖ ទីតាំងលក់បាយនិងកាហ្វេមួយកន្លែងដែលគេដឹងថាជាកន្លែងបង្កប់ល្បែងស៊ីសងជល់មាន់តាមអ៊ិនឡាញ នៅចំណុចផ្លូវលំ ភូមិខ្លាកូន ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

ទីតាំងខាងលើនេះកំពុងបើកបំរើអោយអ្នកញៀនល្បែងចូលលេងរាប់រយនាក់ហាក់ដូចមិនញញើតនឹងសមត្ថកិច្ចមូលដ្ឋានបន្តិចឡើយ ដោយមិនដឹងម្ចាស់ទីតាំងនោះមានខ្សែស្រឡាយ ឬ ក៏ខ្នងបង្អែកធំយ៉ាងណាទេបានជាហ៊ានបែបនេះ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅជិតទីតាំងល្បែងខាងលើបានបង្ហើបប្រាប់អោយដឹងថាម្ចាស់ទីតាំងមួយនេះបានបើកដំណើរការយ៉ាងរលូនបែបនេះដោយសារ មានអ្នករត់ការតាំងពីថ្នាក់ប៉ុស្ដិ៍ថ្នាក់ឃុំ រួមទាំងអាវុធហត្ថទៀតផង ទើបទីតាំងមួយនេះហ៊ានបើកមិនខ្លាចអ្វីសោះ ដែលជាហេតុអោយមានកើតបទល្មើសករណីលួច ឆក់ ប្លន់នៅក្នុងមូលដ្ឋានទឹកដីជាញឹកញាប់ ធ្វើអោយប្រជាពលរដ្ឋមានកាព្រួយបារម្មណ៍និងមានការភយ័ខ្លាចពីទ្រព្យសម្បត្តិរួមទាំងសុវត្ថភាពរបស់ខ្លួនទៀតផង។

CMA_LongBanner

យោងតាមសម្តីស្ត្រីម្នាក់ដែលអះអាងថាជាម្ចាស់ទីខាងលើបានប្រាប់អោយដឹងថារូបគាត់ហ៊ានបើកល្បែងសុីសងជល់មាន់តាមអនឡាញខាងលើនេះគឺដោយសារគាត់បានទំនាក់ទំនងជាមួយសមត្ថកិច្ចអាជ្ញាធរដែលពាក់ពន្ធ័រួចរាល់អស់ហើយទើបបើកល្បែងភ្នាល់សុីសងជល់ម៉ាន់តាមអនឡាញយ៉ាងរលូនបែបនេះ។

ជុំវិញបញ្ហានេះសង្ឃឹមថាលោក អភិបាលស្រុក នឹមនារីដេត នឹងចាត់ការចំពោះទីតាំង បង្កប់ ល្បែងជល់មាន់តាមអនឡាញ នេះដើម្បីចូលរួមលុបបំបាត់ល្បែងស៊ីសង ជាពិសេសអនុវត្តន៍តាមបទបញ្ជាឯកឧត្តមម៉ៅ ភារុន អភិបាលខេត្តកណ្តាល ដែលកន្លងមកលោកបានដាក់បញ្ជាអោយអាជ្ញាធរភូមិ ឃុំ ស្រុក ក្នុងខេត្តកណ្តាលត្រូវធ្វើយ៉ាងណាលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទ ដូចជា ភ្នាល់តាមអនឡាញ ល្បែងហ្គេមបាញ់ត្រី និងល្បែងជល់មាន់ រួមទាំងល្បែងផ្សេងទៀតគ្រប់ប្រភេទដែលខុសពីច្បាប់ ៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close