UI_LongBanner

អាជ្ញាធរខេត្ត​ លើកទឹកចិត្តឱ្យអាជ្ញាធរស្រុកសៀមប៉ាង​ បង្កើនការអភិរក្សសត្វត្មាត

86

ថ្នាក់ដឹកនាំក្រុមប្រឹក្សាខេត្តស្ទឹងត្រែង លើកទឹកចិត្តឱ្យអាជ្ញាធរស្រុកសៀមប៉ាង បង្កើនកិច្ចសហការជាមួយអង្គការដែគូ អភិរក្សសត្វស្លាប(សត្វត្មាត) ដោយផ្តល់ចំណីអាហារបន្ថែម ដើម្បីឱ្យវារស់នៅតំបន់អភិរក្សាបានបន្តពូជ កុំឱ្យវាចាកចេញ ទៅប្រទេសឡាវ។

ថ្លែងក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកសៀមប៉ាងខេត្តស្ទឹងត្រែងកាលពីថ្ងៃទី១៩ខែមិថុនា ឯកឧត្តម ឈាង ឡាក់ប្រធានក្រុមប្រឹក្សាខេត្តមានប្រសាសន៍ថា៖ស្រុកសៀមប៉ាងសម្បូរទៅដោយធនធានធម្មជាតិទាំងក្នុងដី ក្នុងទឹក និងលើគោគ ជាពិសេសនោះមានវត្តមាន -សត្វត្រយ៉ងយក្ស-ត្រយ៉ងចម្កំ ក ស- សត្វត្រដក់តូច -ត្រដក់ធំ និងសត្វត្មាតបីប្រភេទ- ដែលជាសត្វជិតផុតពូជកំពុងរស់នៅ ដូចនេះអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាអភិរក្សឱ្យនៅគង្គវង្ស។

លោកផាន់យុទ្ធអភិបាលស្រុកសៀមប៉ាងបានទទួលស្គាល់ថា៖សត្វត្មាតនេះវាជាអត្តសញ្ញាណមួយ បង្ហាញពីប្រទេសកម្ពុជាយើងនៅមាន ហើយនៅស្រុកសៀមប៉ាងមានសត្វប្រភេទនេះរស់នៅច្រើនជាងគេ បច្ចុប្បន្នមានអង្គការអន្តរជាតិ អភិរក្សសត្វស្លាប ផ្តល់អាហារបន្ថែមក្នុងមួយខែពីលើក។

សម្លេង៖ អញ្ចឹងពាក់ព័ន្ធការងារនេះរដ្ឋបាលស្រុកបានជំរុញការងារទៅអង្គការប៊ើតឡាយ ដែលជម្រកសត្វព្រៃនេះ ឱ្យយកចិត្តទុកដាក់អភិរក្សនិងថែរក្សាសម្បត្តិធម្មជាតិ ជាពិសេសសត្វត្មាតនិងសត្វត្រយ៉ងនេះ អញ្ចឹងយើងខ្ញុំមានការចាប់អារម្មណ៍ណាស់ហើយខំទប់ស្កាត់ប្រជាពលរដ្ឋមិនឱ្យទៅប៉ះពាល់ទេ នៅក្នុងដែនជំរក អញ្ចឹង៨គ្រួសារកន្លងមកនេះយើងបានហាមឃាត់កុំឱ្យគាត់ទៅរុក រានកន្លែងហ្នឹងគឺយើងឱ្យគាត់ចេញដោយយើងរកដីទីនេះឱ្យគាត់មកសង់លំនៅដ្ឋាន ប៉ុន្តែពាក់ព័ន្ធនិងដីស្រែរបស់គាត់ដែលគាត់ធ្លាប់ធ្វើជាប្រពៃណីឱ្យគាត់ធ្វើជាធម្មតាប៉ុន្តែមិនឱ្យសាងសង់បន្តពង្រីកអីបន្ថែមទៀតទេ។

CMA_LongBanner

លោកស៊ុត សុវណ្ណ ប្រធានក្រុមប្រឹក្សាស្រុកសៀមប៉ាងបានគាំទ្រចំពោះយន្តការនេះព្រោះវាជាយុទ្ធសាស្ត្រមួយការពារបានប្រភេទសត្វដ៍កម្រនេះ ដែលនៅសេសសល់ចុងក្រោយ ហើយនៅតំបន់ដែនអភិរក្សសៀមប៉ាង ក៍មានសត្វស្លាបជាច្រើនប្រភេទកំពុងរស់នៅដែរ។

លោកបន្តថា៖សម្បត្តិធនធានទាំងនេះអាជ្ញាធរតែងតែផ្តាំផ្ញើបងប្អូនប្រជាពលរដ្ឋយើងឱ្យជួយថែរក្សាហើយបច្ចុប្បន្នពួកគាត់បានភ្ញាក់រលឹកនាំគ្នាចូលរួមបានច្រើន។
សម្លេង៖ជាពិសេសប្រជាជនសៀមប៉ាងគឺបានយល់បញ្ហានេះច្រើនណាស់គឺឈប់បរបាញ់ សត្វត្រយ៉ងឬសត្វត្មាតនេះ ដែលឥឡូវគាត់ឈប់ហើយ ការកាប់បំផ្លាញព្រៃឈើក៍គាត់ខ្លះចូលមករួមចំណែកក្នុងបញ្ហាធ្វើចំការដាំស្វាយចន្ទីអវិញឬមកធ្វើនេសាទឬចិញ្ចឹមត្រីទៅវិញ។

សូមបញ្ជាក់ថា៖នៅតំបន់ដែនអភិរក្សសត្វស្លាបសៀមប៉ាងមានពពួកសត្វស្លាបរស់នៅច្រើនប្រភេទ តែសត្វស្លាបកំពុងប្រឈមនិងការផុតពូជនោះមាន សត្វត្មាតផេះ-ត្មាតភ្លើង-ត្មាតត្នោត-ត្រដក់ធំ-ត្រយ៉ង.ក .ស-និងសត្វត្រយ៉ងយក្សជាដើម៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close