UI_LongBanner

បុរសមិនស្គាល់មុខម្នាក់ យកទារកអាយុប្រហែល៨ខែ មកផ្ញេីអ្នកលក់ ប្រដាប់ប្រដា ក្មេងលេង ប្រាប់ថាទៅនោះមួយភ្លេតមិនឃេីញត្រលប់មកវិញ

109

ភ្នំពេញ៖ ទារកអាយុប្រហែល៨ខែ ត្រូវបានបុរសមិនស្គាល់មុខម្នាក់ យកមកផ្ញេីអ្នកលក់ ប្រដាប់ប្រដា ក្មេងលេង ខណៈមេឃកំពុងភ្លៀងធ្លាក់ខ្លាំង រួចប្រាប់ថាទៅនោះមួយភ្លេត បន្តិចទៀតមកយកកូនវិញ តែទៅបាត់៥ម៉ោង ហេីយ មិនឃេីញត្រលប់មកវិញ ដោយ ព្រួយបារម្ភ អំពីសុវត្ថិភាពទារកតូចនោះ អ្នកលក់ ប្រដាប់ក្មេងលេងបានផ្ដល់ដំណឹងទៅវិទ្យុABC ចុះមកទទួលយកទៅស្នាក់នៅបណ្ដោះអាសន្នសិន និងដេីម្បីជួយផ្សាយប្រកាសរកឪពុកម្ដាយ ឬអ្នកណាដែលស្គាល់ ទារកដែលមានភិនភាគដូចក្នុងរូបខាងលេីនេះ អាចមកយកទទួលយកទៅផ្ទះវិញ បាន ។

ហេតុការណ៍បានកេីតឡេីងនៅវេលាម៉ោង១០:៣០នាទីយប់ ថ្ងៃសុក្រ ទី២១ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចមុខ មន្ទីរពេទ្យ គន្ធបុប្ផា សាខាវត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រភពពីបុរសម្នាក់ដែលជាអ្នកលក់ ប្រដាប់ ប្រដាក្មេងលេងបានប្រាប់អោយដឹងថា នៅមុនពេលកេីតហេតុ ខណៈមេឃកំពុងភ្លៀងធ្លាក់ខ្លាំង គាត់បានកំពុង ជ្រកភ្លៀង នៅចំណុចមុខ មន្ទីរពេទ្យ គន្ធបុប្ផា លុះក្រោយមកម៉ោងជាង៥ល្ងាច ថ្ងៃកេីតហេតុខាងលេី ស្រាប់តែ មានបុរសម្នាក់ បីទារកអាយុប្រហែល៨ខែនោះ មកផ្ញេីនៅគាត់ រួចប្រាប់គាត់ថាទៅនោះមួយភ្លេត ហេីយឲ្យគាត់ជួយមេីលថែបន្តិចទៀតបានត្រលប់មកយកកូនវិញ តែទៅបាត់៥ម៉ោង រហូតមកដល់ម៉ោងជាង១០យប់ហេីយ មិនទាន់ឃេីញត្រលប់មកវិញ ដោយ សារតែព្រួយបារម្ភ អំពីសុវត្ថិភាពទារកតូចនោះ ទេីបគាត់ទូរស័ព្ទផ្ដល់ដំណឹងទៅវិទ្យុABC ផ្សាយសំលេងផ្ទាល់ បង្កឲ្យមានការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋចោមរោម ពេញម្ដុំមន្ទីរពេទ្យ គន្ធបុប្ផា ។

CMA_LongBanner

ក្រោយមកក្រុមការងារវិទ្យុABC មានកញ្ញា ផាន់នី និងលោកដំឡូង បានយករថយន្ត អន្តរាគមន៍ វិទ្យុABC ដែលជាអំណោយ របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ផ្ដល់ឲ្យ វិទ្យុABC សម្រាប់ជួយធ្វេីការងារមនុស្សធម៍ក្នុងសង្គម ចុះមកទទួលយកក្មេង ពីបុរសដែលជាអ្នកលក់ ប្រដាប់ប្រដា ក្មេងលេង រួចនាំយកទៅស្នាក់នៅបណ្ដោះអាសន្នសិននៅស្ថានីយ៍វិទ្យុABC ដេីម្បីជួយថែទាំ និងជួយផ្សាយប្រកាសរកឪពុកម្ដាយ ឬអ្នកណាដែលស្គាល់ ទារកដែលមានភិនភាគដូចក្នុងរូបខាងលេីនេះ អាចមកយកទទួលយកទៅផ្ទះវិញ បាន ។

បច្ចុប្បន្នទារកដែល បុរសមិនស្គាល់ អត្តសញ្ញាណ យកមកផ្ញេីនឹង អ្នកលក់ ប្រដាប់ប្រដា ក្មេងលេង នោះ ត្រូវបានក្រុមការងារវិទ្យុABC ទទួលយកទៅស្នាក់នៅបណ្ដោះអាសន្ន នៅវិទ្យុABC៕

Praileela_getlow
អត្ថបទដែលជាប់ទាក់ទង
Open

Close